ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលប៉ុស្តិ៍ចតុមុខឃាត់ខ្លួនបុរសម្នាក់ លួចខ្សែភ្លើងក្នុងការដ្ឋានសំណង់ស្ថាតអូតែល

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ជាកម្មករផ្នែកមើលឃ្លាំង បានធ្វើសកម្មភាពលួចយកខ្សែភ្លើងក្នុងការដ្ឋានសំណង់ដែលខ្លួនបំរុងយកមកខាងក្រៅ ត្រូវសន្តិសុខឆែកឆេររកឃើញខ្សែភ្លើង៥ដុំ ធំ២ដុំតូច៣ដុំ ហើយប្រគល់ឲ្យសមត្ថកិច្ចចាត់ការតាមច្បាប់ ។

ករណីឃាត់ខ្លួនជនសង្ស័យខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង៦និង១៩នាទី ថ្ងៃព្រហស្បតិ៍ ៨រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ថិតនៅចំណុចក្នុងការដ្ឋានសំណង់ ស្ថាតអូតែល ទីតាំងលេខ៤៣៥ តាមបណ្ដោយវិថីព្រះស៊ីសុវត្ថិ ភូមិ១ សង្កាត់ចតុមុខ ខណ្ឌដូនពេញ ។

ជនសង្ស័យឈ្មោះ ឡុង រំចង់ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនការដ្ឋានសំណង់ ស្ថាតអូតែល(ផ្នែកមើលឃ្លាំង) ស្នាក់នៅផ្ទះលេខ៧ ផ្លូវកា៥ សង្កាត់ទួលសង្កែ ខណ្ឌដូនពេញ ។ ចំណែកជនរងគ្រោះឈ្មោះអ៊ូ សុវណ្ណនី ភេទប្រុស អាយុ៣១ឆ្នាំ ជាអ្នកមើលការខុសត្រូវតំណាងឲ្យក្រុមហ៊ុន ស្នាក់នៅផ្ទះជួល ផ្លូវលំ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលឃាត់ខ្លួនជនសង្ស័យខាងលើនេះ គឺជនសង្ស័យបានធ្វើសកម្មភាពលួចយកខ្សែភ្លើងនៅក្នុងឃ្លាំងចំនួន២ដុំធំដាក់ក្នុងបាវ និង៣ដុំតូចមកដាក់នៅក្រៅការដ្ឋាន ភ្លាមនោះសន្តិសុខបានឃើញក៏ឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចតែម្តង ។

បច្ចុប្បន្នជនសង្ស័យឈ្មោះ ឡុង រំចង់ កំពុងឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមច្បាប់ ៕ ស តារា


ចែករំលែក៖