ខេត្តរតនគិរី៖ អគ្គិភ័យបានឆាបឆេះស្មៅម្តុំទិញអេតចាយយ៉ាងសន្ធោរសន្ធៅ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចជួយពន្លត់ កាលពីវេលាម៉ោង១និង២៥នាទីរសៀល ថ្ងៃព្រហស្បតិ៍ ៨រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ថិតនៅភូមិតាស៊ុយ សង្កាត់កាចាញ ក្រុងបានលុង នៅចំណុចក្រោយផ្ទះឈ្មោះ អៀង មានមុខរបរឈ្មួញ ទិញជ័រកៅស៊ូ ។
មន្ត្រីនគរមូលដ្ឋាន បាលបានឲ្យដឹងថា ភ្លើងបានឆាបឆេះ ចេញពីចំណុចខាងក្រោយផ្ទះឈ្មោះ អៀង បានរាលដាល ឆាបឆេះគំនរអេតចាយ ជាប់នឹងការ៉ាស់ជួសជុលរថយន្តមួយកន្លែង តែមិនអាចរាលដាលដល់ផ្ទះប្រជាពលរដ្ឋបានឡើយ ដោយសារកម្លាំងពន្លត់អគ្គិភ័យ បានចេញជួយអន្តរាគមន៍ទាន់ពេលវេលា ។
មន្ត្រីនគរមូលដ្ឋាន បន្តថា មូលហេតុដោយសារមានគេលួចដុតស្មៅនៅខាងក្រោយផ្ទះ ហើយបន្ទាប់មកបានរាលដាលឆេះ។ អគ្គិភ័យត្រូវបានបាញ់ពន្លត់ ឲ្យរលត់ទាំងស្រុងនៅវេលាម៉ោង២និង១៥នាទីរសៀល ថ្ងៃដដែល ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន១គ្រឿង ៕ ជីវន្ត