ព័ត៌មានទាន់ហេតុការណ៍៖

សង្ស័យទុស្សេខ្សែភ្លើងឆេះផ្សារក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ស្លាប់២នាក់ ខូចខាតតូបជាង២០០

ចែករំលែក៖

ខេត្តមណ្ឌលគីរី៖ ផ្សារមណ្ឌលគិរីឆេះទាំងយប់បណ្តាលឲ្យមនុស្សពីរនាក់ បានបាត់បងជីវិតនៅក្នុងហេតុការណ៍នេះយ៉ាងអាណោចអាធ័មបំផុត ។

ហេតុការណ៍នេះបានកើតឡើនៅវេលាម៉ោងប្រមាណជាង២យប់រំលងអធ្រាត្រ ឈានថ្ងៃសោរ៍ ១០រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៨ នៅទីរួមក្រុងសែនមនោរម្យ ខេត្តមណ្ឌលគីរ ។

លោក កាន់ ពេញ អធិការក្រុងសែនមនោរម្យបានឲ្យកាសែតនគរវត្តដឹងថា មនុស្សពីរនាក់ស្លាប់ក្នុងភ្នក់ភ្លើង ជនរងគ្រោះទាំងពីរនាក់ត្រូវជាបងថ្លៃ និងប្អូនថ្លៃ។

ជាមួយគ្នានេះ តូបលក់ដូរប្រមាណជាង២០០តូប និងសម្ភារជាច្រើនទៀតបានរងការខូចខាត ។ តាមការសន្និដ្ឋានជំហានដំបូងមូលហេតុនៃការឆេះនេះបណ្ដាលមកពីទុស្សេខ្សែភ្លើងនៅតូបលក់ត្រី ៕ ជីវន្ត

 


ចែករំលែក៖