ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ជិះម៉ូតូបុករថយន្តពីក្រោយពេញទំហឹងរងរបួសធ្ងន់សន្លប់ស្តូកស្តឹង

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ បុរសម្នាក់បានរងរបួសធ្ងន់សន្លប់ស្តឹង នៅក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើង រវាងរថយន្ត ម៉ូតូនឹងរថយន្ត កាលពីនៅវេលាម៉ោង៩និង១០នាទីយប់ ថ្ងៃសុក្រ ៩រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតនៅក្នុងភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្កំពង់ឆ្នាំង ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះហេង សុភិន ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិច្រលង ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។ សាក្សីអះអាងថា មុនពេលកើតហេតុ មានរថយន្តខ្នាតធំ២គ្រឿងដឹកអេតចាយ ចតទន្ទឹមគ្នានៅចំណុចកើតហេតុ ស្របពេលនោះ មានបុរសម្នាក់ជិះម៉ូតូម៉ាកឌ្រីមសង់មកក្នុងទិសដៅស្របគ្នាបុករថយន្តពីក្រោយបណ្តាលឲ្យរងរបួសធ្ងន់។

ក្រោយកើតហេតុ សមត្ថកិច្ច កងរាជអាវុធហត្ថក្រុង និងនគរបាលក្រុងបានយកជនរងគ្រោះទៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំងដើម្បីជួយសង្រ្គោះ ៕ ចន្ថា


ចែករំលែក៖