ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលដល់អ្នកភូមិ ក៏ដូចជាក្រុមគ្រួសារចោមរោមមើល បន្ទាប់ពីប្រទះឃើញបុរសម្នាក់ចងកសម្លាប់ខ្លួនទាំងយប់នៅដើមស្មាច់នៅខាងមុខផ្ទះ កាលពីវេលាម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃអាទិត្យ ១១រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចភូមិអូរ ឃុំថ្មី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ។
យោងតាមប្រភពពីសមត្ថកិច្ចនគរបាលស្រុកកំពង់រោទិ៍បានប្រាប់អ្នកកាសែតនគរវត្តប្រចាំខេត្តស្វាយរៀងឲ្យដឹងថាក្រោយពីមានសេចក្ដីរាយការណ៍ពីអ្នកភូមិ ក៏ដូចជាក្រុមគ្រួសារមានករណីចងកសម្លាប់ខ្លួន ទើបសមត្ថកិច្ចនគរបាលស្រុកនគរបាលប៉ុស្តិ៍រដ្ឋបាលនគរបាលជំនាញ និងគ្រូពេទ្យបានមកដល់កន្លែងកើតហេតុ និងនាំគ្នាពិនិត្យសាកសពឃើញថា បុរសខាងលើបានយកខ្សែគោទៅចងក និងដើមស្មាច់នៅខាងមុខផ្ទះបណ្តាលឲ្យស្លាប់ពិតប្រាកដមែន ដោយមិនមានស្លាកស្នាមថា ជារឿងឃាតកម្មអ្វីនោះទេ ទើបប្រគល់ទៅឲ្យក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី ។
តាមអ្នកភូមិបានឲ្យដឹងថា បុរសខាងលើគែមានជំងឺប្រចាំកាយយូរឆ្នាំមកហើយ ខណៈប្រពន្ធមានជីវភាពខ្វះខាត ក៏សុំប្ដីទៅធ្វើការនៅកាស៊ីណូគ្រាន់ចិញ្ចឹមគ្រួសារ ដោយមុនកើតហេតុ គឺបុរសចំណាស់ខាងលើមានមុខស្រពាប់ស្រពោនមិនសូវនិយាយស្ដីដូចសព្វដង ដោយធ្លាប់ប្រាប់ថា ខ្លួនមានបញ្ហាជាមួយក្រុមគ្រួសារសង្ស័យប្រច័ណ្ឌប្រពន្ធ ប៉ុន្តែស្រាប់តែយប់វេលាម៉ោង២រំលងអធ្រាត្រប្រទះឃើញចងកសម្លាប់ខ្លួនបាត់ទៅហើយ ៕ យឹម សុថាន