ខេត្តស្ទឹងត្រែង៖ គេសង្គេតឃើញរថយន្តជាច្រើនគ្រឿងប្រភេទយ៉ីឌុប និង(V1)ល្មើសច្បាប់ តទ្រុងខុសបច្ចេកទេសដឹកលើសទម្ងន់ខូចផ្លូវ ព្រោះតែគេងចំណេញផលប្រយោជន៍ផ្ទាល់ខ្លួន ដោយមិនគិតពីការខូចផ្លូវ ដែលសម្តេចខំស្ថាបនាងាយស្រួលដល់ពួកយើងទាំងអស់គ្នាធ្វើដំណើរ ពីឆ្ងាយមកជិត ពីលំបាកមកស្រួល ចាប់ពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨ ដល់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨នេះ។
ដោយអនុវត្តន៍ទៅតាមអនុសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅខេត្តស្ទឹងត្រែង មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បានដាក់បីគោលដៅ ក្នុងស្រុក និងក្រុងទាំងប្រាំ ដើម្បីត្រួតពិនិត្យរថយន្តធំៗកែឆ្នៃខុសបច្ចេកទេស ដើម្បីការពារហេដ្ឋារចនាសម្ព័ន ដូចជាស្ពាន លូ ផ្លូវថ្លល់ កុំឲ្យខូចខាត ដោយសារថយន្តធំៗទាំងនោះ ផ្ទុកលើសទម្ងន់ ព្រោះតែប្រយោជន៍ផ្ទាល់ខ្លួនបន្តទៀត។
មានសម្តេចទើបមានសន្តិភាព មានសម្តេចទើបមានសេរីភាព មានសម្តេចទើបការអភិវឌ្ឍ អនុសាសន៍របស់សម្តេចពិតជាមានន័យ និងមានប្រយោជន៍ និងជាឱសថដ៏ស័ក្តិសិទ្ធ ដើម្បីដុសខាត់ដល់មន្ត្រីថ្នាក់ក្រោម និងមន្ត្រីថ្នាក់មូលដ្ឋាន ត្រូវមុជទឹកត្រូវចេះដុះក្អែលខ្លួនឯងផង និងកុំភ្លេចឆ្លុះកញ្ចក់ ដើម្បីកុំឲ្យស្ពឹកស្រពន់ ត្រូវស្ទុះស្ទាររួសរាន់ឡើង ដើម្បីជាប្រយោជន៍ដល់សង្គម និងពលរដ្ឋខ្លះ ។
លោក សរ គឹមណាត ប្រធានមន្ទីរសាធារណាការ និងដឹកជញ្ជូន បានប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា ក្រោយពីបានសម្តេចចេញបទបញ្ជាមក លោកបានដាក់បីគោលដៅសំខាន់ៗ មានសមត្ថកិច្ចចម្រុះ នៅលើកំណាត់ផ្លូវជាតិ ដែលរថយន្តធុនធំចរាចរណ៍ ទី១. នៅចំណុចឃុំសំអាង ក្នុងស្រុកថាឡាបរីវ៉ាត់ លើផ្លូវជាតិលេខ៩ ទី២.នៅចំណុចជញ្ចីងថ្លឹងរថយន្តអូរពងមាន់ ភូមិរាជានុកោល សង្កាត់ ក្រុងស្ទឹងត្រែង ទី៣.នៅចំណុចផ្លូវចេញពីវារីអគ្គិសនីសេសានក្រោមពីលើកំណាត់ផ្លូវជាតិលេខ៧៨ ឋិតក្នុងភូ់មិភ្លុក ឃុំភ្លុក ស្រុកសេសាន ។
លោកបន្តទៀតថា ចាប់តាំងពីថ្ងៃ០៩ដល់ថ្ងៃទ១៤ ខែកុម្ភៈ ឆ្នាំ២០១៨ ក្រុមការងាររបស់លោកបានអនុវត្តន៍ឃាត់រថយន្តកែឆ្នៃខុសបច្ចេកទេស និងវាស់វែងកាត់ទ្រុងបានចំនួន៤រថយន្ត និងអប់រំដល់ម្ចាស់រថយន្តបញ្ឈប់ការកៃឆ្នៃខុសបច្ចេកទេសទៀត បើពុំស្តាប់តាមការណែនាំនេះទេ លើកក្រោយលោកនឹងពិន័យទៅតាមច្បាប់ ។
លោកបញ្ជាក់ទៀតថា រថយន្តខ្លះដឹងថា ធ្វើខុសលក្ខណៈបច្ចេកទេស គេយកទៅកាត់ទ្រុងដោយខ្លួនឯង ហើយខ្លះទៀតដឹងថា ខ្លួនខុសហើយមិនអនុវត្តន៍នោះ នៅតែគឃ្លើនលួចដឹកចរាចរណ៍ ឬក៍លាក់ខ្លួនពួនសម្ងំនោះ នៅស្រុកណា ចៅវាយស្រុកនោះទទួលខុសត្រូវ ត្រូវមានក្រុមល្បាតដើម្បីរុករក បើឃើញរថយន្តធុនយក្យ សង្ស័យថា ខុសបច្ចេកទេស ត្រូវរាយការណ៍មកក្រុមការងាររបស់លោក ដើម្បីសហការទៅលើរថយន្តនោះជាបន្ទាន់មិនឲ្យចាំផ្ទុកលើសនឹងចរាចរណ៍ទាន់នោះទេ ៕ មាស សុផាត