ខេត្តព្រះសីហនុ៖ នៅថ្ងៃព្រហស្បតិ៍ ១កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង ២១និង១០នាទី នៅហាងឈ្មោះ888 ជាប់ផ្លូវភ្លោះសណ្ឋាគារខ្សាច់ស ស្ថិតនៅក្រុមទី១ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានករណីហិង្សាកើតឡើងបង្កដោយជនជាតិខ្មែរ បានយកកាប់កាំបិតបុ័ងតោកាប់ទៅលើជនជាតិចិន ។
ជនរងគ្រោះឈ្មោះ Li JiE ភេទប្រុស ឆ្នាំកំណើត 20-12-1991 សញ្ជាតិចិន កាន់លិខិតឆ្លងដែនលេខ: EB8069759 ផុតសុពលភាពថ្ងៃទី 10-12-2027 ។ បានរងរបួសក្រោមឆ្អឹងជំនី២កន្លែង និងឆ្អឹងខ្នង១កន្លែង បច្ចុប្បន្នកំពុងព្យាបាលក្នុងមន្ទីរពេទ្យបង្អែកចំការចេកក្រុងព្រះសីហនុ ។
ក្រោយពេលកើតហេតុ នៅវេលាម៉ោង១៤និង៣០នាទី ថ្ងៃសុក្រ ២កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៨ កម្លាំងជំនាញ របស់អធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានស្រាវជ្រាវឃាត់ខ្លួនជនដៃដល់ឈ្មោះ ហន ម៉េងលាប ហៅ(ទី )ភេទប្រុស អាយុ៣៤ មុខរបរអ្នកបកប្រែភាសារចិន បច្ចុប្បន្នស្នាក់នៅកន្លែងកើតហេតុ ។
មូលហេតុ: ជនសង្ស័យខឹងជនរងគ្រោះរុញទ្វារបន្ទប់ទឹកក្នុងពេលប្រពន្ធគាត់កំពុងងូតទឹក ហើយចូលឃាត់មិនស្តាប់ ក៏បណ្តាលឲ្យកើតហិង្សាឡើង ។
វត្ថុតាងចាប់យកបាន: កាំបិតបុ័ងតោដងឈើ១(អាវុធធ្វើសកម្មភាព) ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើកម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញ ដើម្បីចាត់ការតាមនីតិវិធីបន្ត ៕ ឆ្លាម សមុទ្រ