ភ្នំពេញ៖ បុរសម្នាក់ដែលគេស្គាល់ថាជាអ្នកប្រដាល់និងជាកូនសិស្សរបស់ កីឡាករប្រដាល់ អេ ភូថង ត្រូវបានគេនាំយកទៅជួយសង្គ្រោះភ្លាមនៅមន្ទីពេទ្យ និងដេរជាច្រើនថ្នេរ បន្ទាប់ពីខ្លួនត្រូវបាន យុវជនម្នាក់កាប់ក្បាលចំនួនបីបុ័ងតោ។ ខណះជនរងគ្រោះប្រើពាក្យលក្ខណះឌឺដង និងមានចេតនាតាមរករឿងទៅលើយុវជនម្នាក់រូបនោះ។
ហេតុការខាងលើ បានកើតឡើងកាលពីវេលាម៉ោង២ជាងរំលងអាធ្រាតឈានចូលថ្ងៃទី១៧ ខែកុម្ភះ ឆ្នាំ២០១៨ ស្ថិតនៅចំណុចមុខផ្ទះលេខ៣Eo ផ្លូវ១០៩ សង្កាត់មិត្តភាព ខណ្ឌ៧មករា។
ជនដៃដល់ឈ្មោះកែវ វិតហៅ ស្វិតអាយុ១៩ឆ្នាំ។ ចំណែកជនរងគ្រោះឈ្មោះសូ ស៊ីម អាយុ២៨ឆ្នាំ ។
បច្ចុប្បន្នជនដៃដល់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននាំមកធ្វើការសាកសួរដើម្បីកសាងសំណុំរឿងបន្តតាមនីតិវិធី។ ចំពោះជនរងគ្រោះត្រូវបានយកទៅសង្រ្គោះនៅមន្ទីពេទ្យសម្តេចឪ៕ ស សម