ព័ត៌មានទាន់ហេតុការណ៍៖

កម្មករលួចបូមប្រេង ទុស្សេខ្សែភ្លើងម៉ូទ័របូមឆេះបន្ទប់ម៉ាតស្ថានីយប្រេងមួយកន្លែង

ចែករំលែក៖

ខេត្តតាកែវ ៖ នៅវេលាម៉ោង២៣និង៣០នាទី ថ្ងៃសុក្រ ២កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៨ មានករណីអគ្គិភ័យមួយកើតឡើងនៅចំណុចស្ថានីយប្រេងឥន្ធនៈតេលា ស្ថិតក្នុងភូមិទួលខ្លុង ឃុំអូរសារាយ ស្រុកត្រាំកក់ បង្កឲ្យឆាបឆេះបន្ទប់ម៉ាតស្ថានីយប្រេងឥន្ធនៈរបស់ឈ្មោះ ហេង ហាក់ហ៊ុយ ភេទប្រុស អាយុ៤៤ឆ្នាំ មានទីលំនៅភូមិស្រែខ្វាវ ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ ។

មន្ត្រីនគរបាលស្រុកត្រាំកក់ បានឲ្យដឹងថា បន្ទប់ម៉ាតដែលខូចខាតរួមមាន បន្ទប់ម៉ាតទំហំ១២ម៉ែត្រគុណ៥ម៉ែត្រ (ខូចខាត៧០ភាគរយ) រ៉ឺម៉កម៉ូតូ១គ្រឿង តុឈើ២ និងសម្ភារសម្រាប់ប្រើប្រាស់មួយចំនួន ។

ក្រោយពីទទួលបានព័ត៌មានភ្លាម លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្ត បានបញ្ជាកម្លាំងការិយាល័យបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ ស្នងការដ្ឋានសហការណ៍ជាមួយកម្លាំងជំនាញនគរបាលស្រុកត្រាំកក់ ចុះអន្តរាគមន៍ពន្លត់បានទាន់ពេលវេលា ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន៣គ្រឿង (រថយន្តខេត្ត២គ្រឿង-ស្រុកត្រាំកក់១គ្រឿង) ប្រើទឹកអស់ចំនួន៣រថយន្ត ទើបពន្លត់បានជាស្ថាពរ ។

មូលហេតុបណ្ដាលមកពីកម្មករលួចបូមប្រេង ហើយក៏ទុស្សេខ្សែភ្លើងម៉ូទ័របូម បណ្ដាលឱ្យឆាបឆេះតែម្ដង ៕ ភ្នំដា


ចែករំលែក៖