ព័ត៌មានទាន់ហេតុការណ៍៖

តូចចិត្តបែកបាក់ក្រុមគ្រួសារ យកផ្លែឡាមអារ.កសម្លាប់ខ្លួននៅក្រោមដើមដូងដងស្ទឹងសង្កែ

ចែករំលែក៖

ខេត្តបាត់ដំបង: បុរសម្នាក់ បានធ្វើអត្តឃាតដោយយកផ្លែឡាម មកអារ.កសម្លាប់ខ្លួនឯងឈាមជោកក្រោមដុំមដូង បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៩និង៣០នាទីយប់ថ្ងៃអង្គារ ៦ កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភ: ឆ្នាំ២០១៨ នៅត្រង់ចំណុចផ្ទះលេខ៥៣០.ក ក្រុមទី៣៩ ភូមិដាំស្ពៃ សង្កាត់ស្លាកែត ក្រុង- ខេត្តបាត់ដំបង។

មន្រីនគរបាលក្រុងបាត់ដំបងបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ សេន រ៉ាដា ភេទប្រុស អាយុ៣៧ឆ្នាំ ស្នាក់នៅផ្ទះកើតហេតុ។ បុរសនេះតែងផឹកស្រាជាប្រចាំ និងដោយតូចចិត្តនឹងរឿងបែកបាក់គ្រួសារផង ក៏ទិញផ្លែឡាមថ្មីច្រឺង មកអារកសម្លាប់ខ្លួនស្លាប់នៅក្រោមដើមដូងក្បែរស្ទឹងសង្កែ ។

បើតាមការបញ្ជាក់ពីស្រី្តឈ្មោះ ហង្ស ណារី អាយុ៦៤ឆ្នាំ ដែលត្រូវជាម្ដាយបង្កើតបានបញ្ជាក់ថា កូនរបស់គាត់មានជំងឺប្រចាំកាយទន់ដៃជើងយូរណាស់មកហើយ។ នៅពេលហូបស្រាស្រវឹងម្ដងៗ គឺរកតែសម្លាប់ខ្លួនម្ដងហើយម្ដងទៀត តែគាត់ និងក្រុមគ្រួសារចេះតែតាមរារាំងទាន់ ។ ស្រី្តជាម្តាយបានឲ្យដឹងទៀតថា ក្រោយពេលត្រឡប់មកពីខេត្តស្វាយរៀងវិញគាត់មិនឃើញប្រពន្ធរបស់កូន(កូនប្រសា)មកជាមួយឡើយហើយគាត់ក៏មិនបានសួរនាំដែរ ។លុះដល់ថ្ងៃទី២០ ខែកុម្ភ: ឆ្នាំ២០១៨ វេលាម៉ោ៧និង៣០នាទីយប់ ក្រោយពេលហូបបាយរួចក៏បាត់កូនប្រុសម្នាក់នេះមិនដឹងទៅណា រហូតដល់ម៉ោង កើតហេតុ គាត់បានដើររកកូនស្រាប់តែឃើញកូនប្រុសបានអារ.កស្លាប់នៅមាត់ស្ទឹងសង្កែក្រោយផ្ទះតែម្ដង។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះមកពិនិត្យនិងធ្វើកោសល្យវិច័យហើយបានសន្និដ្ឋានថា ជនរងគ្រោះពិតជាធ្វើអត្តឃាតយកផ្លែឡាមអារកខ្លួនឯងស្លាប់ប្រាកដមែន បន្ទាប់ពីរកឃើញផ្លែឡាមថ្មីច្រឺងប្រឡាក់ដោយឈាមមួយនៅក្បែរសព។បន្ទាប់មកក៏បានប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕ សហការី


ចែករំលែក៖