ខេត្តបាត់ដំបង៖ នៅថ្ងៃពុធ ៧កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចភូមិជាមន្ត្រី ឃុំត្រែង ស្រុករតនមណ្ឌល មានករណីអត្តឃាតចងករសម្លាប់ខ្លួនស្លាប់ ១លើក ជនរងគ្រោះឈ្មោះ យ៉ង.ប៊ុនធឿន ភេទប្រុស អាយុ ៤២ឆ្នាំ រស់នៅភូមិ.ឃុំកើតហេតុខាងលើ។
ប្រភពពីសមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថា ជនរងគ្រោះបានបបួលប្រពន្ធទៅប្រទេសថៃ ប្រពន្ធថាចាំថ្ងៃទី២៥ បានទៅ ក៏ទះកំផ្លៀងប្រពន្ធរួចច្របាច់កប្រពន្ធរហូតដល់សន្លប់បាត់ស្មារតី ដោយខ្លួនស្មានថា ប្រពន្ធស្លាប់ទើបរត់ទៅចងកសម្លាប់ខ្លួន ។
ដោយឆ្លងតាមការចុះត្រួតពិនិត្យនៅកន្លែងកើតហេតុ និងសាកសពរបស់ជនរងគ្រោះឈ្មោះ យ៉ង ប៊ុនធឿន សមត្ថកិច្ចអាចសន្និដ្ឋានបានថា ជនរងគ្រោះពិតជាចងករសម្លាប់ខ្លួនស្លាប់ពិតប្រាកដមែន ។
បច្ចុប្បន្ន សាកសពជនរងគ្រោះត្រូវបានគ្រួសារយកទៅធ្វើពិធីបុណ្យសពតាមប្រពៃណីទំនៀមទំលាប់ខ្មែរ ៕ សំ វិច្ឆិកា