ខេត្តមណ្ឌលគិរី៖ បុរស២នាក់រងបួសធ្ងន់ធ្ងរដោយសារឆ្នៃគ្រាប់ដើម្បីយកទៅបោកត្រីអកុសលភ្លាត់ស្នៀតផ្ទុះឡើងត្រូវម្នាក់ដាច់ដៃម្នាក់បែកគ្រាប់ភ្នែកកំពុងសង្គ្រោះបន្ទាន់នៅមន្ទីពែទ្យបង្អែកខេត្តនៅឡើយ។
ហេតុការណ៍អកុសល់ខាងលើកើតឡើង នៅវេលា ម៉ោង ១០និង៣០នាទីព្រឹក ថ្ងៃពុធ ៧កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨ នៅត្រង់ចំណុចអូរអញ្ជ័រស្ថិតក្នុងភូមិ អន្ត្រេះ ឃុំអរបួនស្រុកកោះញែកខេត្តមណ្ឌលគិរី ។
ប្រភពពី លោក ខ្លូត សុឃា អធិការស្រុកកោះញែកបានឲ្យដឹងថាជនរងគ្រោះទី១ឈ្មោះ ផុនញ៉ អាយុ៥៤ឆ្នាំនិងម្នាក់ទៀតឈ្មោះ ខាន់ ណា អាយុ២៤ឆ្នាំអ្នកទាំងពីរស្នាក់នៅភូមិឃុំខាងលើ ដោយរងរបួសម្នាក់ដាច់ដៃនិងម្នាក់ទៀតបែកគ្រាប់ភ្នែកព្រមទាំងមានស្នាមរបួសពេញខ្លួនទាំងពីរនាក់ យ៉ាងធ្ងន់ធ្ងរទៀតផង។
ក្រោយកើតហេតុជនរងគ្រោះទាំង២នាក់ក្រុមគ្រួសារបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរីស្ថិតក្នុងស្ថានភាពកំពុងយ៉ាប់យុឺនបំផុត៕ ជីវន្ត