ខេត្តឧត្តរមានជ័យ៖ អគ្គិភ័យបានឆាប់ឆេះតូបលក់ឥវ៉ាន់ចាប់ហួយមួយកន្លែង នៅវេលាម៉ោង ២០និង៣៥នាទី ថ្ងៃព្រហស្បតិ៍ ៨កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨ ក្នុងភូមិត្របែកថ្មី សង្កាត់បុស្បូវ ក្រុងសំរោង ខេត្តឧត្តមានជ័យបណ្តាលឲ្យរងរបួសមនុស្សម្នាក់ ។
សេចក្តីរាយការណ៍បឋមរបស់នគរបាលបានឲ្យដឹងថា តូបលក់ឥវ៉ាន់ចាប់ហួយ និងផ្ទះមួយខ្នងត្រូវបានអគ្គិភ័យឆេះបំផ្លាញទាំងស្រុង។ សេចក្តីរាយការណ៍ឲ្យដឹងទៀតថា ជនរងគ្រោះដែលរងគ្រោះឈ្មោះធឿត វណ្ណឌី ភេទប្រុស អាយុ៣៤ឆ្នាំ ។
តាមរបាយការណ៍បឋម ថាការខួចខាត់អស់ទ្រព្យសម្បត្តិរាប់ម៉ឺនដុល្លារ និងរងរបួសមនុស្សម្នាក់មានឈ្មោះភិន ម៉ារ៉ា ភេទស្រី អាយុ២២ឆ្នាំ ត្រូវជាក្មួយស្នាក់ជាមួយម្ចាស់ផ្ទះ ។ ជនរងគ្រោះកំពុងជួយសង្គ្រោះដោយក្រុមគ្រូពេទ្យ។
ចំពោះមូលហេតុបង្កឲ្យមានករណីអគ្គិភ័យខាងលើនេះ មកពីជនរងគ្រោះដុតទានក្បែរដបសាំង ទើបឆាប់ ឆេះយ៉ាងសន្ធោសន្ធៅ ហើយភ្លាមៗនោះ រថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលក្រុងសំរោង និងឡានទឹកខេត្តបានចេញប្រតិបត្តិការបាញ់ពន្លត់ផងដែរ ៕ ប៉ែន នួន