ព័ត៌មានទាន់ហេតុការណ៍៖

ចុងភៅជនជាតិថៃនៅកាស៊ីណូក្រោនជ្រៃធំម្នាក់ចងក.ធ្វើអត្ដឃាតក្នុងបន្ទប់ផ្ទះសំណាក់នៅស្រុកកោះធំ

ចែករំលែក៖

ខេត្តកណ្ដាលៈ បុរសជនជាតិថៃដែលជាចុងភៅបម្រើការនៅកាស៊ីណូក្រោនម្នាក់ ពុំដឹងជាមានវិបត្ដិអ្វីសម្រេចចិត្ដចងក.ធ្វើអត្ដឃាតសម្លាប់ខ្លួនក្នុងផ្ទះសំណាក់ បង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១៥ និង១៥នាទី ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ថិត ត្រង់ចំណុចផ្ទះសំណាក់ជ្រៃធំ អាគារជាន់ទី៣ បន្ទប់លេខ៥៤៥ របស់កាស៊ីណូក្រោន ស្ថិតក្នុងភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល ។

មន្រ្ដីនគរបាលផ្នែកបច្ចេកទេសវិទ្យាសាស្រ្ដ និងកោសល្យវិច្ច័យស្រុកកោះធំបានឲ្យដឹងថា ជនរងគ្រោះចងក.ធ្វើអត្ដឃាតសម្លាប់ខ្លួនឈ្មោះ ឆៃយ៉ារ៉ា កៃវ៉ិត ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិថៃ មុខរបរ ចុងភៅនៅកាស៊ីណូក្រោនជ្រៃធំ ។ ជនរងគ្រោះមានលិខិតឆ្លងដែនលេខAA7741573 ថ្ងៃចូលប្រទេសកម្ពុជា ថ្ងៃទី០១ ខែវិច្ឆការ ឆ្នាំ២០១៦ ថ្ងៃផុតកំណត់នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១ ។

ប្រភពដដែលបន្ដថា តាមការបំភ្លឺរបស់ឈ្មោះ គង់ ថាវី ភេទស្រី អាយុ៤០ឆ្នាំ ជនជាតិ ខ្មែរ និងឈ្មោះ ស៊ុន យ៉ារីន ភេទស្រី អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ ជាបុគ្គលិកផ្នែកអនាម័យ នៅកាស៊ីណូ បានឲ្យដឹងថា៖ នៅមុនពេលកើតហេតុថ្ងៃទី២២ ខែកុម្ភះ ឆ្នាំ២០១៨ វេលាម៉ោងប្រមាណ១៥រសៀល មិត្តភក្ដិរួមកាងារជាមួយជនរងគ្រោះបានបាត់ជនរងគ្រោះយូរមិនឃីញមកធ្វើការ ក៏មានការងឿងឆ្ងល់ រួចបានខលទូរស័ព្ទទៅជនរងគ្រោះ ខលទូរស័ព្ទចូលតែជនរងគ្រោះពុំលើកទូរស័ព្ទនោះទេ ភ្លាមនោះមិត្ដភក្ដិជនរងគ្រោះ ក៏បានឡើងទៅមើលក្នុងបន្ទប់របស់ជនរងគ្រោះ រួចបានបើកទ្វាបន្ទប់របស់ជនរងគ្រោះ ក៏ស្រាប់តែឃើញជនរងគ្រោះបានស្លាប់ដោយចងក.ធ្វើអត្តឃាតសម្លាប់ខ្លួន ដោយខ្សែក្រម៉ាអំបោះចាក់ទៅនឹងទូរខោអាវ ជាហេតុបង្កឲ្យមានការភ្ញាក់ផ្អើល រួចបានរាយការណ៍ជូនសមត្ថកិច្ចប៉ុស្ដិ៍សំពៅពូនដើម្បីជួយពិនិត្យ ។

ក្រោយពីសមត្ថកិច្ចប៉ុស្ដិ៍សំពៅពូនបានទទួលព័ត៌មានរួច ភ្លាមនោះ ក៏បានរាយការណ៍បន្ដទៅសមត្ថកិច្ចជំនាញស្រុក ដោយមានការចូលរួមពីអ្នកគ្រប់គ្រងកាស៊ី ,មន្រ្ដីការិយាល័យ នគរបាលបច្ចេកទេស និងវិទ្យសាស្រ្ត នៃស្នងការដ្ឋាននគរបាលខេត្ត និងគ្រូពេទ្យ ចុះមកធ្វើការពិនិត្យកន្លែងកើតហេតុ និងពិនិត្យសាកសពជនរងគ្រោះ រួចបញ្ជាក់ថា ជនរងគ្រោះពិជាស្លាប់ដោយសារចងក.ធ្វើអត្ដឃាតសម្លាប់ខ្លួនឯងប្រាកដមែន ពុំមានជាប់ពាក់ព័ន្ធទៅនឹងបទល្មើសអ្វីផ្សេងឡើយ ។ ចំណែកសាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចជំនាញប្រគល់ឲ្យលោក អ៊ុក ប៊ុនអនុវ៉ាត់ ភេទប្រុស ជាជនជាតិថៃ ត្រូវជាមិត្តភក្ដិជនរងគ្រោះ ដឹកយកទៅស្រុកកំណើត នៅឯប្រទេសថៃ ដើម្បីចាត់ចែងធ្វើបុណ្យតាមប្រពៃណីយ ៕ ស្អាងជ័យ


ចែករំលែក៖