ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់បើករថយន្តម៉ាកឡង់គ្រីស័រ ជ្រុលទៅបុកបុរសម្នាក់ជិះម៉ូតូម៉ាកស្មាស់វី បណ្តាលឲ្យរងរបួសបាក់ជើង

ចែករំលែក៖

ភ្នំពេញ: បុរសម្នាក់រងរបួសបាក់ជើង ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗផងដែរ ខណៈជិះម៉ូតូម៉ាកស្មាស់វីមួយគ្រឿង បានជិះវ៉ារថយន្តហើយមិនទាន់ផុតផងស្រាប់តែបុរសម្នាក់បើករថយន្តម៉ាកឡង់គ្រីស័រ ជ្រុលទៅបុកពេញទំហឹង ។

ហេតុការណ៍នេះកើតឡើងការពីវេលាម៉ោង៨និង៣០នាទី យប់ថ្ងៃសៅរ៍ ១០កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវ២៧១ សង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ បុរសម្នាក់ជិះម៉ូតូម៉ាកស្មាស់វី ពណ៌ខ្មៅ មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1BO-4234 ហើយបានជិះវ៉ាឆ្វេងរថយន្តតែវ៉ាមិនផុត ក៏ស្រាប់តែបុរសម្នាក់បើករថយន្តម៉ាកឡង់គ្រីស័រ ពណ៌សំបកឳឡឹក មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AD-8398 រួមដំណើរជាមួយគ្រួសារ បម្រុងចូលផ្សារក្នុងទិសដៅពីត្បូងទៅជើង ក៏ជ្រុលទៅបុកម៉ូតូខាងលើពេញទំហឹងបណ្តាលឲ្យអ្នកជិះម៉ូតូរងរបួសបាក់ជើង ត្រូវរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះភ្លាមៗផងដែរ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញក៏បានវាស់វែងយករថយន្តនិងម៉ូតូយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃអធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីរង់ចាំដោះស្រាយទៅតាមក្រោយ ៕ ស រស្មី


ចែករំលែក៖