ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខណ្ឌឫស្សីកែ ឆ្មក់បង្ក្រាបសង្វៀងជល់មាន់ មួយកន្លែងនៅតាមបណ្តោផ្លូវរថភ្លើង ក្នុងសង្កាត់ទួលសង្កែ១

ចែករំលែក៖

ភ្នំពេញ៖ ក្រុមញៀនល្បែងជល់មាន់ចំនួន ៥នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌឫស្សីកែវបានឆ្មក់ចុះបង្ក្រាប ខណៈក្រុមញៀនល្បែងទាំងនេះកំពុងភ្នាល់ដាក់លុយគ្នាលេងយ៉ាងសប្បាយ។ ប្រតិបត្តិការចុះបង្ក្រាបសង្វៀងជល់មាន់នេះបានធ្វើឡើងកាលពីវេលាម៉ោង ៣និង១៥នាទីរសៀល ថ្ងៃអាទិត្យ ១១កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចផ្លូវរថភ្លើង ក្នុងដីឡូត៍ទុកចោលរោងចក្រខ្យូង ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនទី១-ឈ្មោះ លឹម ទូច ភេទប្រុស អាយុ ៤៤ឆ្នាំ មុខរបរ លក់ដូរ ជនជាតិខ្មែរ ស្នាក់នៅភូមិបាក់ទូក សង្កាត់ទួលសង្កែ១, ទី២-ឈ្មោះ អ៊ន ចាន់ ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរ កម្មករ ជនជាតិខ្មែរ ស្នាក់នៅភូមិបាក់ទូក សង្កាត់ទួលសង្កែ១, ទី៣-ឈ្មោះ វ៉ា គឹមរុន ភេទប្រុស អាយុ ៥៥ឆ្នាំ មុខរបរ រត់ម៉ូតូឌុប ជនជាតិខ្មែរ ស្នាក់ភូមិសាមគ្គី សង្កាត់ឫស្សីកែវ, ទី៤-ឈ្មោះ ទ្រី ថុង ភេទប្រុស អាយុ ៥១ឆ្នាំ មុខរបរ នៅផ្ទះ ជនជាតិខ្មែរ ស្នាក់នៅភូមិទួលសង្កែ១ និងទី៥-ឈ្មោះ ទ្រាង នាង ភេទប្រុស អាយុ ៣៧ឆ្នាំ មុខរបរ លក់ដូរ ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ៤៥ ផ្លូវ១៦៤ សង្កាត់អូរឫស្សី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

លោក អ៊ីវ ឈុនផេន អធិការរងទទួលផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកវ បានប្រាប់ អោយដឹងថា ដោយមានការបញ្ជាផ្ទាល់ដោយលោកវរៈសេនីយ៍ឯក ទៀង ច័ន្ទសារ អធិការខណ្ឌ បានបញ្ជាអោយគ្រប់បណ្តាលប៉ុស្តិ៍ទាំង ៧ក្នុងខណ្ឌ ត្រូវបង្ក្រាបនៅល្បែងស៉ីសងក្នុងមូលដ្ឋានរបស់ខ្លួន។

ក្រោយមានការចំណាត់ការបែបនេះ លោកអធិការរង បានដឹកនាំកម្លាំងនគរបាលខណ្ឌ សហការជាមួយកម្លាំងប៉ុស្តិ៍ទួលសង្កែ១ និងប្រជាការពារសង្កាត់ឫស្សីកែវ បើកប្រតិបត្តិការស្រាវជ្រាវរហូតឈានដល់ការឆ្មក់ចូលបង្ក្រាបសង្វៀងជល់មាន់ មួយកន្លែងនៅតាមបណ្តោយផ្លូវរថភ្លើង ម្តុំដីឡូត៍ទុកចោលរោងចក្រខ្យូង នៅក្នុងប្រតិបត្តិការនេះ គឺកម្លាំងនគរបាលយើងបានឃាត់ខ្លួនជនសង្ស័យចំនួន ៥នាក់ និងបានដកហូតវត្ថុតាងមួយចំនួនរួមមាន៖ មាន់ចំនួន ៣ក្បាល, ខ្នាយដែកចំនួន ២គូរ, កន្ត្រកសម្រាប់ច្រកមាន់ចំនួន ២ និងម៉ូតូចំនួន ៤គ្រឿង ហើយនគរបាលយើងបានឃាត់យកមកអធិការដ្ឋាន ដើម្បីសាកសួរបន្ត។

បច្ចុប្បន្នជនសង្ស័យទាំង៥នាក់ខាងលើ រួមនឹងវត្ថុតាង ត្រូវនគរបាលឃុំខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋានគរបាលខណ្ឌឫស្សីកែវ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕ អរុណរៈ


ចែករំលែក៖