ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំង​សមត្ថកិច្ចនគរបាល​បង្ក្រាប​ទីតាំង​​ច្រៀក​ឈើ​ គ្មាន​ច្បាប់​អនុញ្ញាត​មួយ​កន្លែង​នៅស្រុក​សណ្តាន់​

ចែករំលែក៖

ខេត្តកំពង់ធំ​៖​ កម្លាំង​ស្នងការ​នគរបាល​ខេត្តកំពង់ធំ​សហការ​ជាមួយ​កម្លាំង​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​សុចិត្រ​ និង​កម្លាំង​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​ទំ​រីង​ បាន​ធ្វើការ​បង្ក្រាប​ទីតាំង​ប្រព្រឹត្ត​បទល្មើស​ច្រៀក​ឈើ​ មួយ​កន្លែង​ ​គ្មាន​ច្បាប់​អនុញ្ញាត ។​

ហេតុការណ៍នេះ បាន​ធ្វើ​ឡើងកាលពីវេលា​ម៉ោង​១៣​និង​៣០​នាទី​​ នៅថ្ងៃអង្គារ ១៣កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨ នៅ​ចំណុច​ភូមិ​ ព្រេន​ ឃុំ​ សុចិត្រ​ ស្រុក​សណ្តាន់​ ខេត្តកំពង់ធំ​។

ប្រតិបត្តិការនេះ បានធ្វើឡើង ដោយ​មានការ​សម្របសម្រួល​ ពី​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ ខេត្តកំពង់ធំ​ និង​ដោយ​មាន​បទបញ្ជា​ផ្ទាល់​ពី​លោក​ឧត្តមសេនីយ៍ត្រី​ អ៊ុ​ក​ កុសល​ ស្នងការ​នគរបាល​ខេត្តកំពង់ធំ​ឈានដល់ឃាត់ខ្លួន​ជនសង្ស័យ​ម្ចាស់​ម៉ាស៊ីន​ឈ្មោះ​ ហង្ស​ វុន​ ភេទ​ប្រុស​ អាយុ​ ២២​ឆ្នាំ​ ប្រពន្ធ​ឈ្មោះ​ ឃ​ន​ សុខ​វន​ ភេទ​ ស្រី​ អាយុ​ ២០​ឆ្នាំ និងដកហូត ម៉ាស៊ីន​ច្រៀក​ឈើ​ មួយ​គ្រឿង​,​ ឈើ​ក្តារ​ប្រភេទ​លេខ​ ២(​ផ្អុង​,​ ក្ដួច​,​ កំបោ​,)​ ចំនួន​ ១០១​សន្លឹក​ ស្មើនឹង​ ១,៦​ម៉ែត្រគីប​ និង​ឈើ​តាប់​ ឈើទាល​ចំនួន​ ២​ដុំ​ស្មើ​នឹង​០,៣​ម៉ែត្រ​គីប​៕ ប៊ុន រិទ្ធី


ចែករំលែក៖