ព័ត៌មានទាន់ហេតុការណ៍៖

លទ្ធផលពិនិត្យច្បាស់ហើយថា Neymar បាក់ឆ្អឹង និងរបួសកជើង

ចែករំលែក៖

ខ្សែប្រយុទ្ធប្រេស៊ីលស Neymarនឹងត្រូវអវត្តមានជាមួយក្រុម Paris St-Germain ពេលប៉ះក្រុម Real Madrid នៅវគ្គ១៦ក្រុមចុងក្រោយជើងទី២នៃកម្មវិធី Champions League ដោយសារតែបាក់ឆ្អឹងប្រអប់ជើងនិងរបួសកជើង។

ខ្សែប្រយុទ្ធប្រេស៊ីលវ័យ២៦ឆ្នាំ បានជួបហេតុការណ៍ខាងលើអំឡុងពេល ព្យាយាមប្រជែងគ្នាជាមួយកីឡាករ Bouna Sarr របស់ក្លិប Marseille ។ Neymar ត្រូវបាន សែងចេញដោយក្រុមគ្រូពេទ្យ។ភ្លាមៗក្រោយរូបគេដួលលើទីលាន ។

Real Madrid បានយកឈ្នះ Paris Saint Germain ដោយលទ្ធផល៣ទល់នឹង១ កាលជើងទី១ នៅកីឡដ្ឋាន Santiago Bernabeu ហើយក្រុមទាំងពីរនឹងប៉ះគ្នាសាជាថ្មីលើទឹកដី Parc de Prince នៅរដ្ឋធានីប៉ារីស សម្រាប់ជើងទី២នាថ្ងៃទី៦ ខែមីនាខាងមុខ ៕ ដេវីត


ចែករំលែក៖