ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ អរគុណបងប្អូនជនរួមជាតិ ឧបាសក ឧបាសិកា ដែលបានទទួលស្វាគមន៍សម្តេចយ៉ាងរាក់ទាក់ និងកក់ក្តៅបំផុត នៅទីវត្តអារាម ជ័យមង្គល ឬ ហៅថា វត្តជ្រៃក ដែលស្ថិតនៅស្រុក ស្រីសន្ធរ ខេត្ត កំពង់ចាម

ចែករំលែក៖

ខេត្តកំពង់ចាម៖ សម្តេចតេជោ អរគុណបងប្អូនជនរួមជាតិ ឧបាសក ឧបាសិកា ដែលបានទទួលស្វាគមន៍សម្តេចយ៉ាងរាក់ទាក់ និងកក់ក្តៅបំផុត នៅទីវត្តអារាម ជ័យមង្គល ឬ ហៅថា វត្តជ្រៃក ដែលស្ថិតនៅស្រុក ស្រីសន្ធរ ខេត្ត កំពង់ចាម ។

សម្តេចតេជោបានថ្លែងថា៖

«អរគុណបងប្អូនជនរួមជាតិ ឧបាសក ឧបាសិការ ដែលបានទទួលស្វាគមន៍ខ្ញុំយ៉ាងរាក់ទាក់ នឹងកក់ក្តៅបំផុត នៅទីវត្តអារាម ជ័យមង្គល ឬ ហៅថា វត្តជ្រៃក ដែលស្ថិតនៅស្រុក ស្រីសន្ធរ ខេត្ត កំពង់ចាម ។

វត្តនេះគឺត្រូវបានកសាងជាង១២៤ ឆ្នាំមកហើយ ដែលជាវត្តវ័យចំណាស់បំផុតមួយនៅក្នុងប្រទេស។ នៅក្នុងសម័យដឹកនាំរបបប្រល័យពូជសាសន៍ប៉ុលពត នៅ១៩៧៥ វត្តនេះត្រូវបានពួកគេយកទៅធ្វើជាកន្លែងឃុំឃាំង ធ្វើទារុណកម្ម និងសម្លាប់ប្រជាពលរដ្ឋស្លូតត្រង់ចោលអស់ជាង ៣,០០០ នាក់ នៅបរិវេណវត្តអារាមនេះ។

ថ្ងៃ ៧ មករា ១៩៧៩ គឺបានរំដោះទាំងជីវិតមនុស្ស និងសាសនាអោយរស់រានឡើងវិញ។ សព្វថ្ងៃនេះកម្ពុជាយើងមានវត្តអារាម និងព្រះវិហារ ជាច្រើននៅទូទាំងប្រទេស។

សូមបងប្អូនជនរួមជាតិ ចូលរួមថែរក្សាសន្តិភាព ដើម្បីកម្ពុជាកាន់តែមានឱកាសច្រើនឡើងក្នុងការអភិវឌ្ឍព្រទេសជាតិ» ៕

រូបភាព៖ ហ្វេសប៊ុកសម្តេចតេជោ


ចែករំលែក៖