ខេត្តរតនគិរី៖ ជនសង្ស័យជាក្មេងទំនើងពីរនាក់បង្ករការអុកឡុក្នុងកម្មវិធីប្រគុំតន្ត្រីស្តាបៀហ្គែនស្បឺតត្រូវបានកំលាំងសមត្ថកិច្ចនគបាលអធិការស្រុកវុើនសៃធ្វើការឃាត់ខ្លួននៅវេលាម៉ោង២២និង២៧នាទីថ្ងៃពុធ ១៤កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចភូមិហ្វាំង ឃុំប៉ុង ស្រុកវើនសៃខេត្តរតនគិរី ។
តាមប្រភពបានឱ្យដឹងថា ក្រុមក្មេងទំនើងទាំង២នាក់នោះ បានបង្កអុកឡុក ដោយយកដាវសាមម៉ូរ៉ៃដេញកាប់គ្នាក្នុងកម្មវិធីប្រគំតន្រ្តីស្រាបៀរហ្គែនស្បឺត នៅចំណុចភូមិហ្វាំង ឃុំប៉ុង ស្រុកវើនសៃ ខេត្តរតនគិរី ។
ជនសង្ស័យ សមត្ថកិច្ចឃាត់ខ្លួនទី១ ឈ្មោះភឿក វី ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ ទី២ ឈ្មោះ ខុប សម្បត្តិ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ ទាំងពីរនាក់មានទីលំនៅភូមិឃុំកើតហេតុខាងលើ ។
បច្ចុប្បន្ន សមត្ថកិច្ចបានឃាត់ខ្លួននៅអធិការដ្ឋានស្រុកវុើនសៃដើម្បីកសាងសំនុំរឿងបញ្ជូនខ្លួន និងវត្ថុតាងទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធីច្បាប់
៕ ជីវន្ត