ព័ត៌មានទាន់ហេតុការណ៍៖

អំណោយរបស់សាខាសហគមន៍វត្តតាមរយះមូលនិធិនគរកាយវត្តព្រះពុទ្ធសាសនាកម្ពុជាប្រគល់ជូនអនុសាខាកាកបាទក្រហមខណ្ឌឫស្សីកែវ

ចែករំលែក៖

ភ្នំពេញ៖ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ១៥កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១ ខែមីនា ឆ្នាំ២០១៨នៅសាលាខណ្ឌឫស្សីកែវស្ថិតនៅក្នុងសង្កាត់គីឡូម៉ែត្រលេ៦ ខណ្ឌឫស្សីកែវ បានរៀបចំកម្មវិធីប្រគល់អំណោយរបស់សាខា សហគមន៍វត្តនានាតាមរយះសហគមន៍មូលនិធិនគរកាយវត្តព្រះពុទ្ធសាសនាកម្ពុជា ឧបត្ថម្ភជូនអនុសាខាកាកបាទក្រហមខណ្ឌឫស្សីកែវ រួមមានគ្រឿងឧបភោគ បរិភោគមួយចំនួនធំ និងថវិកាចំនួន៤.០០០.០០០រៀល អំណោយទាំងនេះគឺជារបស់ព្រះចៅអធិការស្តីទីវត្តទួលសុវណ្ណារ៉ាមហៅវត្តទួលសង្កែ ។

ពិធីនេះ មានការអញ្ជើញនិមន្តចូលរួម លោកជា ពិសី អភិបាលខណ្ឌឫស្សីកែវ និងព្រះតេជគុណ ព្រះមង្គលរក្ខិត បណ្ឌិត សុវណ្ណជោតិ ខឹម សម្បត្តិ ព្រះប្រធានសហគមន៍មូលនិធិនគរកាយវត្តព្រះពុទ្ធសាសនាកម្ពុជានិងព្រះចៅអធិការស្តីទីវត្តទាំង៥ព្រមទាំងក្រុមការងារ រួមនឹងព្រះសង្ឃជាច្រើនអង្គទៀត ។

នាឱកាសនោះដែរ លោកជា ពិសី ក៏បានកោតសរសើរដល់ព្រះតេជគុណ ខឹម សម្បត្តិ ផងដែរដោយសារតែព្រះអង្គបានជួយជ្រោមជ្រែងនាំយកអំណោយមកចែកជូនប្រជាពលរដ្ឋដែលងាយរងគ្រោះ ក្នុងពេលដែលសាលាខណ្ឌកំពុងតែខ្វះខាតនូវអំណោយទាំងនេះ ។

លោកអភិបាលខណ្ឌបន្តថា ក្នុងនាមលោកជាអាជ្ញាធរមូល ដ្ឋានក៏ដូចជាអនុសាខាកាកបាទក្រហមខណ្ឌឫស្សីកែវ និងនាំយកអំណោយទាំងនេះទៅចែកជូនដល់ដៃបងប្អូនទីទល់ក្រ ចាស់ជរា និងប្រជាពលរដ្ឋងាយរងគ្រោះផ្សេងៗដល់ដៃបងប្អូនប្រជាពលរដ្ឋទាំងនោះមិនឱ្យបាត់មួយរៀលណាឡើយ ។

នាឱកាសនោះដែរ ព្រះតេជគុណ ព្រះមង្គលរក្ខិត សុវណ្ណជោតិ បណ្ឌិត ខឹម សម្បត្តិ ព្រះប្រធានសហគមន៍មូលនិធិនគរកាយវត្តព្រះពុទ្ធសាសនាកម្ពុជាបានមានសង្ឃដិការថា អំណោយដែលប្រគល់នៅពេលនេះគឺសម្រាប់ជួយដល់ប្រជាពលរដ្ឋងាយរងគ្រោះក៏ដូចជាជួយរំលែកទុក្ខលំបាកនិងការខ្វះខាតផ្សេងៗ ផងដែរ។

អំណោយទាំងអស់របស់សហគមន៍មូលនិធិនគរកាយវត្តព្រះពុទ្ធសាសនាកម្ពុជាពេលនេះរួមមាន គ្រឿងឧបភោគបរិភោគមួយចំនួនធំ សំភារៈផ្ទះបាយ និងថវិការ៤.លានរៀល ។

ការផ្សាភ្ជាប់រវៀងអាណាចក្រនឹងពុទ្ធចក្រមិនអាចឃ្លាតគ្នាបាននោះទេ ៕ អរុណរៈ


ចែករំលែក៖