ព័ត៌មានទាន់ហេតុការណ៍៖

មានវិបត្តិក្នុងគ្រួសារ ស្រី្តវ័យ៥៨ឆ្នាំចងកសម្លាប់ខ្លួន ស្លាប់ចោលប្តីនិងកូន

ចែករំលែក៖

ខេត្តបាត់ដំបង: ស្ត្រីម្នាក់បានធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួននៅក្រោយផ្ទះ ស្លាប់ចោលប្តី កូន និងចៅ ព្រោះតែមានវិបត្តិក្នុងគ្រួសារ បង្កការភ្ញាក់ផ្អើលទាំងកណ្តាលយប់ ។

ហេតុការណ៍គួរឲ្យ ភ្ញាក់ផ្អើលនេះកើតឡើងកាលពីវេលាម៉ោង២យប់ ឈានចូលថ្ងៃព្រហស្បតិ៍ ១៥កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនិងថ្ងៃទី១ ខែមីនា ឆ្នាំ២០១៨ នៅចំណុចក្រុមទី៣ ភូមិស្វាយជ្រុំ ឃុំអូរដា ស្រុកកំរៀង ខេត្តបាត់ដំបង។

មន្រី្តនគរបាលព្រហ្មទណ្ឌ ស្រុករវៀងបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ កៅ ស៊ូយ ភេទស្រី អាយុ៥៨ឆ្នាំ មុខរបរ កសិករ រស់នៅភូមិឃុំកើតហេតុខាងលើ ។ ស្រី្តរូបនេះ បានលួចយកខ្សែនីឡុងប៉ុនពីរម្រាមដៃទៅចងកនឹងដើមស្វាយក្រោយផ្ទះ ចម្ងាយប្រមាណជិត ១០ម៉ែត្រ មិនឲ្យប្តី និងកូនដឹងឡើយ ។

បើតាមការបញ្ជាក់ពីកូនៗសពឲ្យដឹងថា កាលពីព្រលប់មុនកើតហេតុ ម្តាយរបស់ខ្លួនមានទំនាស់តិចតួចជាមួយឪពុក មិនគួរណាគាត់គិតខ្លីលួចទៅធ្វើអត្តឃាតបែបនេះឡើយ ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានទៅធ្វើកោសល្យវិច័យដល់កន្លែងកើតហេតុ ហើយបានសន្និដ្ឋានថា ជនរងគ្រោះពិតជាធ្វើអត្តឃាតចងកសម្លាប់ខ្លួនប្រាកដមែន ។ បន្ទាប់មកសមត្ថកិច្ចបានប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ សហការី


ចែករំលែក៖