ព័ត៌មានទាន់ហេតុការណ៍៖

នារីម្នាក់សង្ស័យស្រវឹងជោកជាំបើកម៉ូតូ ធ្លាក់ជង្ហុកដួលបោកទៅនឹងថ្នល់រងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ នារីម្នាក់សង្ស័យស្រវឹងជោគជាំបានបើកម៉ូតូមួយគ្រឿង បណ្ដាលឲ្យធ្លាក់ជង្ហុកដួលបោកទៅនឹងថ្នល់រងរបួសធ្ងន់ ហើយត្រូវបានសមត្ថកិច្ចមូលដ្ឋានដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាលម៉ែតភ្លាមៗ ។

ករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយសារការពិសារគ្រឿងស្រវឹងខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៤ទៀបភ្លឺថ្ងៃព្រហស្បតិ៍ ១៥កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹង ថ្ងៃទី១ ខែមីនា​ ឆ្នាំ​២០១៨ តាមបណ្ដោយផ្លូវលេ១៤៨ សង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ ។

នារីរងគ្រោះដែលជិះម៉ូតូធ្លាក់ជង្ហុកដួលផ្កាប់មុខរបួសធ្ងន់ មិនត្រូវស្គាល់អត្តសញ្ញាណ អាយុប្រហែលជា៣០ឆ្នាំ ស្លៀកខោខូវប៊យ អាវយឺតពណ៍ខ្មៅដៃខ្លី មានស្នាក់ចាក់សាក់នៅលើខ្នងដៃខាងឆ្វេង រងរបួសធ្ងន់ ត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាលម៉ែត ជិះម៉ូតូមួយគ្រឿងម៉ាក ធូដេ ពណ៍ពងមាន់ ។

ក្រោយកើតហេតុនារីរងគ្រោះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាលម៉ែតមិនទាន់ដឹងខ្លួននោះទេ ។ចំណែកម៉ូតូជនរងគ្រោះត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្តិ៍ផ្សារកណ្ដាលទី១ រង់ចាំសាច់ញាតិយកឯកសារមកផ្ទៀងផ្ទាត់ត្រឹមត្រូវ ទើបប្រគល់ឲ្យត្រលប់ទៅវិញ ៕ ស តារា


ចែករំលែក៖