ព័ត៌មានទាន់ហេតុការណ៍៖

សង្ស័យកម្ទេចធូបដែលអុជទុកចោលបង្កជាអគ្គិភ័យឆេះផ្ទះអស់២ខ្នង

ចែករំលែក៖

ខេត្តកំពង់ស្ពឺ​ ៖​ អគ្គីភ័យ​មួយបានឆាបឆេះយ៉ាងសន្ធោសន្ធៅលេបត្របាក់ផ្ទះចំនួន២ខ្នងទាំងស្រុង តែដោយការខិតខំរបស់អាជ្ញាធរ និងសមត្ថកិច្ចភ្លើងមិនឆេះរាលដាលដល់ផ្ទះដែលនៅជិតខាងឡើយ ។

ចំពោះមូលហេតុត្រូវបានសមត្ថកិចដាក់ការសង្ស័យថា អាចបណ្តាលមកពីម្ចាស់ផ្ទះអុជធូបហើយទុកចោលទើបឆេះរាលដាលក្លាយជាអគ្គិភ័យ ដ៏សន្ធោសន្ធៅបែបនេះ ។

គ្រោះអគ្គិភ័យនេះ កើតឡើង កាលពីវេលាម៉ោង២២ និង៣០នាទីយប់ថ្ងៃព្រហស្បតិ៍ ១៥កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១ ខែមីនា ឆ្នាំ២០១៨ នៅភូមិម្រ្កាក់​ ឃុំស្នំក្រពើ ស្រុក​គងពិសី​ ខេត្តកំពង់ស្ពឺ ។ ម្ចាស់ផ្ទះត្រូវបានស្គាល់មានឈ្មោះ កៅ ហន អាយុ៥៦ឆ្នាំ។

ប្រភពពីសមត្ថកិចបានប្រាប់ថា មុនពេលកើតហេតុពីក្បាលព្រលប់គេបានឃើញកូនចៅរបស់ម្ចាស់ផ្ទះចេញចូលមកអុជធូបហើយក៏ចេញទៅវិញបាត់ទៅ(ផ្ទះទុកចោល)រហូតដល់យប់ជ្រៅស្រាប់តែមានផ្សែងហុយចេញពីក្នុងផ្ទះកហកាយជាអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅតែម្្តង។ឃើញហេតុការណ៍ដូច្នេះប្រជាពលរដ្ឋក៏បានរាយការណ៍មកអាជ្ញាធរមូលដ្ឋានដើម្បីសុំការជួយអន្តរាគមន៍។ក្នុងនោះផងដែរគេឃើញវត្តមានលោកអភិបាលស្រុកព្រមទាំងមន្ត្រីកម្លាំងប្រដាប់អាវុធចូលរួមទប់ស្កាត់យ៉ាងសស្រាក់ស្រាំផងដែរ។

ប្រភពបន្តថាក្រោយទទួលបាន​ព័ត៌មានអំពី​ហេតុការណ៍ខាងលើ​ រថយន្ដពន្លត់អគ្គីភ័យ​របស់អធិការ​នគរបាល​ស្រុកគងពិសី​ ចំនួន​ ០១គ្រឿង​ បានចេញជួយអន្ដរាគមន៍ភ្លាមៗ​ តែដោយសារអំណាចភ្លើងខ្លាំងធ្វើ​អោយការជួយមិនអាចរលត់បាន​ ដោយឃើញស្ថាន​ភាព​បែប​នេះ សមត្ថកិចងចក៏បានស្នើសុំ​ រថយន្ដអគ្គីភ័យចំនួន​ ០២គ្រឿងទៀតរបស់ស្នងការដ្ឋាន​ នគរបាលខេត្ដដើម្បីជួយអន្ដរាគមន៍​ តែ​ដោយសារផ្លូវមានចំងាយឆ្ងាយធ្វើ អោយការជួយអន្ដរាគមន៍យឺតពេលហើយ​ ផ្ទះទាំង​ ២ខ្នងត្រូវភ្លើងឆេះស្ទើទាំងស្រុង​ (ផ្ទះ ប្រភេទផ្ទះ​ថ្មក្រោម​ ឈើខាងលើហើយ​ ប្រក់ក្បឿង​)។ ថ្វីត្បិតតែភ្លើងបានឆាបឆេះផ្ទះស្ទើទាំងស្រយកក៏ពិតមែន

ប៉ុន្ដែអ្វីដែលសមត្ថ្ិច្ចរួមទាំងអាជ្ញាធរបានជួយនោះគឺបានទប់ស្កាត់ការឆ្លងការរាលដាលឆេះបន្ដទៅផ្ទះផ្សេងទៀត​ដែលនៅក្បែរនោះ​។

សមត្ថកិចនគរបាលស្រុកបានបញ្ជាក់ប្រាប់ថា ចំពោះ​ការខូចខាតទ្រព្យសម្បត្ដិរបស់ម្ចាស់ផ្ទះមិន​ទាន់គណនាបាននៅឡើយទេ។ រង់ចាំធ្វើការសាកសួរ និងការឆ្លើយបំភ្លឺពីម្ចាស់ផ្ទះនៅព្រឹកថ្ងៃទី២មីនា២០១៨នេះសិនទើបអាចដឹងពីចំនួននៃការខូចខាតសម្ភារៈ និងទ្រព្យសម្បត្តិបាន។

សមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុ​បឋម​ថាផ្ដើមចេញពីការឆ្លងចេញពីកម្ទេចធូប​ ដែលកូនចៅលោក​ កៅ​ ហន​ មកអុជធូបនៅពេលល្ងាច ៕ សេនាស័ក្តិ


ចែករំលែក៖