ខេត្តព្រះសីហនុ៖ កាលពីថ្ងៃអង្គារ ៥រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង៦ព្រឹក នគរបាលស្រុកបានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ពីបទចោរកម្ម(លួចមាន់) និងរក្សាទុកអាវុធខុសច្បាប់ដូចជាដាវសាំម៉ូរ៉ៃ(1ដើម) និងកាំភ្លើងឈើ(1ដើម)។
ជនសង្ស័យទាំងពីរមានឈ្មោះ ឡាំង មេត ភេទប្រុស អាយុ២៨ឆ្នាំមានទីលំនៅ ភូមិក្បាលស្ពាន ឃុំម្កាក់ ស្រុកសេរីសោភណ្ឌ ខេត្តបន្ទាយមានជ័យ មុខរបរកម្មករសំណង់ ។ អួន បារាំង ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅស្នាក់នៅធ្វើកម្មករសំណង់ជាមួយគ្នា។
នគរបាលបញ្ជាក់ថា ការឃាត់ខ្លួនជនសង្ស័យទាំងពីរ ធ្វើឡើងតាមបណ្ដឹងរបស់ម្ចាស់មាន់ឈ្មោះឥន្ធ ប៊ុនធឿន ភេទប្រុស អាយុ៥០ឆ្នាំ ជាយោធាមូលដ្ឋានរាមវរៈ៨ ។
បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់បានបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕ ឆ្លាម សមុទ្រ