ព័ត៌មានទាន់ហេតុការណ៍៖

ផ្ទុះ​ធុង​ហ្គាស់​ឆាបឆេះ​ក្នុងផ្ទះ បង្ក​ការភ្ញាក់ផ្អើល​ដល់​សមត្ថ​កិច្ចមូលដ្ឋាន

ចែករំលែក៖

ភ្នំពេញ៖ ហេតុការណ៌ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ស្នូលផ្ទុះដូចគ្រាប់បែក បន្ទាប់ពីមានផ្ទុះធុងហ្គាស់បង្កការឆាបឆេះក្នុងផ្ទះ​ ភ្លាមនោះកម្លាំងសមត្ថកិច្ចមូលដ្ឋានខណ្ឌដូនពេញ ចុះមកអន្តរាគមន៍ដោយប្រើរថយន្តអគ្គិភ័យនិងប្រជាពលរដ្ឋយកបំពង់ពន្លត់អគ្គិភ័យមកបានបាញ់ពន្លត់ទាន់ពេលវេលាផងដែរ ។

ករណីអគ្គិភ័យខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង​ ៣និង៤០នាទីរសៀល ថ្ងៃពុធ ៦រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹង ថ្ងៃទី៦​ ខែមីនា​ ឆ្នាំ២០១៨​ ស្ថិតនៅខាងក្រោយសាលាសង្កាត់វត្តភ្នំ​ ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ​។

យោងតាមប្រភពពីប្រជាពលរដ្ឋដែលរស់នៅកន្លែងកើតហេតុ បានឲ្យដឹងថា​ មុនពេល​កើតហេតុ​ គេបានឃើញមានផ្សែងហ៊ុយចេញពីផ្ទះបាយ​ បន្តិចក្រោយមកបង្កជាអណ្តាតភ្លើងចេញមក​ ហើយប្រជាពលរដ្ឋបាននាំគ្នាយកបំពងពន្លត់អគ្គិភ័តចំនួន៨បំពុងបាញ់ពន្លត់ ភ្លាមៗនោះ​ក៏បាន​ទាក់ទងទៅអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន​ឲ្យ​ជួយអន្តរាគមន៍ផងដែរ ។

ក្រោយទទួលដំណឹងនេះ​ សមត្ថកិច្ចបានធ្វើការទាក់ទងទៅរថយន្តពន្លត់អគ្គីភ័យរបស់ស្នងការនគរបាលរាជធានីភ្នំពេញ​ ដើម្បីអន្តរាគមន៍បាញ់ពន្លត់ ប៉ុន្តែពេលរថយន្តមកដល់​ បងប្អូនប្រជាពលរដ្ឋយកបំពងមកបាញ់ពន្លត់ភ្លាមៗផងដែរ មិនបង្កឲ្យរោលដល់ផ្ទះអ្នកដទៃ ឬអ្នករងរបួសនោះទេ ៕ ស តារា


ចែករំលែក៖