ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងអធិការស្រុកវ៉ើនសៃឃាត់ក្រុមក្មេងទំនើង១០នាក់​ពីបទអុកឡុកកម្មវិធីប្រគំតន្រ្តី

ចែករំលែក៖

ខេត្តរតនគិរី៖ ក្រុមក្មេងទំនើងចំនួន១០នាក់ ត្រូវបានកម្លាំងអធិការដ្ឋាន ស្រុកវ៉ើនសៃបង្រ្កាប និងឃាត់ខ្លួនបន្ទាប់ពីពួកគេបង្កការអុកឡុកក្នុងកម្មវិធីប្រគំតន្ត្រីផ្សព្វផ្សាយលក់ស្រាបៀនៅភូមិហ្វាំង ឃុំប៉ុង ស្រុកវ៉ើនសៃហើយណាត់គ្នាមកវាយកាប់ចាក់គ្នានៅពាក់កណ្តាលផ្លូវ ។

ហេតុការណ៍កាប់ចាកគ្នានេះបង្កឡើងនៅវេលាម៉ោង១១និង៥០នាទីយប់ ថ្ងៃព្រហស្បតិ៍ ៧រោច ខែផល្គុន ឆ្នាំ រកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៨ ខែមីនា ឆ្នាំ ២០១៨​ នៅចំណុចផ្លូវបំបែកភូមិផាក់ណាម ឃុំកោះពាក្យ ស្រុកវ៉ើនសៃបាន ។

តាមប្រភពពីនគបាលអធិការ ស្រុកវ៉ើនសៃបានឲ្យដឹងថា ក្រុមក្មេងទំនើងមាន២ក្រុម សរុបមានគ្នាចំនួន១១នាក់បាននាំគ្នាទៅមើលការប្រគំតន្ត្រីកម្មវិធីផ្សព្វផ្សាយស្រាបៀនៅភូមិហ្វាំង ឃុំប៉ុង ស្រុកវ៉ើនសៃហើយបានបង្កការអុកឡុកនៅទីនោះរួចពួកគេណាត់គ្នា ត្រឡប់មកផ្ទះវិញដល់ចំណុចផ្លូវបំបែកភូមិផាក់ណាម ឃុំកោះពាក្យ ក៏បាននាំគ្នាឈប់ម៉ូតូដេញវាយតបកាប់ចាក់គ្នាបណ្តាលឲ្យភាគីម្ខាងត្រូវរបួសបែកក្បាលបន្តិចបន្តួច រីឯភាគីម្ខាងទៀតបានខូចខាតម៉ូតូបែកបាក់ស្ទុបខាងក្រោយ ។

ខណៈដែលក្រុមក្មេងទំនើងកំពុងធ្វើសកម្មភាពវាយតប់នោះ ក៏មានក្រុមប្រចាំបញ្ជារបស់អធិការដ្ឋានចុះធ្វើអន្តរាគមន៍ភ្លាមៗ ហើយឃាត់ខ្លួនបានក្រុមក្មេងទំនើងទាំង២ក្រុមខាងលើនោះចំនួន១០នាក់ផងដែរ ។

ក្រុមក្មេងទំនើងទាំង១០នាក់ដែលឃាត់ខ្លួនបានរួមមានៈ

ទី១-ឈ្មោះ បារ៉ាក់ ខែ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិភាគតិចក្រឹង

ទី២ឈ្មោះ សាណយចាង វែង ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិភាគតិចគ្រឹង

ទី៣-ឈ្មោះ ប្រាក យ៉ែ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិភាគតិចគ្រឹង

ទី ៤-ឈ្មោះ សាបូ ជិង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិភាគតិចគ្រឹង

ទី៥ -ឈ្មោះ ថងកាំ ភឿន ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិភាគតិចគ្រឹង

ទី៦ -ឈ្មោះ ងើក សំងាត់ ភេទប្រុស អាយុ១៤ឆ្នាំ ជនជាតិភាគតិចគ្រឹង

ទី៧ -ឈ្មោះ ណាស់ ឡាហើយ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិភាគតិចគ្រឹង

ទី៨ ឈ្មោះ កាតុង ច្រឹង ភេទប្រុស អាយុ១៣ឆ្នាំ ជនជាតិភាគតិចគ្រឹង

ទី៩ ឈ្មោះ ក្លេវ មុក ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិភាគតិចគ្រឹង ។​ទាំង៩នាក់ខាងលើមានទីលំនៅភូមិផាក់ណាម ឃុំកោះពាក់ ស្រុក វ៉ើនសៃ ខេត្តរនគិរី ។

ទី១០ ឈ្មោះ ឡិបសះភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិភាគតិចកាចក់ មានទីលំនៅភូមិកោះពាក់ ឃុំកោះពាក់ ស្រុកវ៉ើនសៃខេត្តរតន គិរី ។

បច្ចុប្បន្នបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលបណ្តេះអាសន្នដើម្បីអប់រំណែនាំ និងប្រគល់ជូនឪពុកម្តាយយកទៅអប់រំបន្ត ៕ ជីវន្ត

 


ចែករំលែក៖