ខេត្តពោធិ៍សាត់៖ ថ្ងៃសុក្រ ៨រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង១៤និង១០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ លើផ្លូវជាតិលេខ៥៥ ក្រោយចិនយំ ភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ បណ្តាលឲ្យមនុស្សប្រុសស្រី ក្មេង ចាស់៣នាក់ស្លាប់យ៉ាងអាណោចអាធ័ម ។
សេចក្តីរាយការណ៍បឋមបានឲ្យដឹងថា រថយន្តធំនិងរថយន្តធុនតូច បើកស្របទិសគ្នា ពីលិចទៅកើត ហើយមិនដឹងយ៉ាងម៉េច ស្រាប់តែរថយន្តធុនធំ បុកពីក្រោយរថយន្តធុនតូច ពេញទំហឹងបណ្តាលឲ្យធ្លាក់ផ្លូវម្ខាងម្នាក់ ស្លាប់មនុស្ស៣នាក់ (ស្រី១នាក់ប្រុស២នាក់) ក្នុងនោះមានកុមារម្នាក់ផងដែរ ៕ ប៉ឹម ពិន