ភ្នំពេញ៖ ជនជាតិបរទេស២នាក់បានធ្វើសកម្មភាព ឆក់យកទូរស័ព្ទមួយគ្រឿងម៉ាក ហាយ ហ្វូន អិច ធ្វើសកម្មភាពលួចកាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ ជាន់ផ្ទាល់ដី ផ្សារស៉ីធីម៉ល និង មួយលើកទៀត កាលពីវេលាម៉ោង ៥និង៤០នាទីល្ងាចថ្ងៃសៅរ៍ ៩រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៨ បានធ្វើសកម្មភាពបម្រុងលួចម្តងទៀតនៅហាងលក់ទូរស័ព្ទមួយកន្លែងនៅតាមបណ្ដោយផ្លូវព្រះមុនីវង្ស ក្បែអគារ ៤២ជាន់ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ក៏ត្រូវម្ចាស់ហាងទូរស័ព្ទចាប់ប្រគល់ឲ្យសមត្ថកិច្ចតែម្តង ។
បច្ចុប្បន្នជនសង្ស័យជនជាតិបរទេសទាំង២នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលវាលវង់កំពុងសួរនាំ ដើម្បីកសាងសំណុំរេឿងចាត់ការតាមនីតុវិធីច្បាប់ ៕ ស រស្មី