ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានស្ថានីយជញ្ជីងថ្លឹងរថយន្តលើសទម្ងន់ នៅត្រើង លោក ម៉ក់ សំណាង កំពុងប្រព្រឹត្រអំពើពុករលួយដោយមិនញញើតនឹងអនុសាសន៍ប្រមុខរាជរដ្ឋាភិបាល

ចែករំលែក៖

ខេត្តកំពង់ចាម ៖ តាមប្រភពពី ក្រុម ឈ្មួញ និង អាជីវករ ដែល ដឹកជញ្ជូន ទំនិញ កសិផលពិសេសអ្នករកសុីដឹកដំឡូងមី និងឈើកៅស៊ូ ឈើចន្ទីរ ឆ្លងកាត់ ផ្លូវជាតិ លេខ ៧១ បាន ឲ្យ ដឹងថា លោក ម៉ក់ សំណាង ប្រធាន ស្ថានីយ ជញ្ជីង ថ្លឹង រថយន្ត លើផ្លូវ ជាតិ លេខ ៧១ ក្នុងភូមិ_ឃុំ អូស្វាយ ស្រុកកំពង់សៀម ខេត្តកំពង់ចាមកំពុង ប្រើ អំណាច ប្រមូល លុយ តាមរបៀប ពុករលួយ ដោយ គ្មាន ញញើត អ្វី ទាំងអស់ ។

ប្រភពពី ឈ្មួញ និង អាជីវករ ពិសេសអ្នករកសុីដឹកដំឡូងមី និងឈើកៅស៊ូ ឈើចន្ទីរ បាន ឲ្យ ដឹង ទៀតថា ទោះបី ពួកគេ ដឹកជញ្ជូន ទំនិញ ផ្ទុក លើស ទម្ងន់ ឬ មិន លើស ទម្ងន់ យ៉ាងណាក៏ដោយ គ្រាន់តែ បង់លុយ តាម ការកំណត់ របស់លោក ម៉ក់ សំណាង និង បក្ខពួក គឺជា ការ ស្រេច ។

មន្ត្រីរាជការ នៅក្នុង មន្ទីរ សាធារណការ និង ដឹកជញ្ជូន ខេត្តកំពង់ចាម មួយចំនួន បាន ឲ្យ ដឹងថា ការដែល លោក ម៉ក់ សំណាង ប្រធាន សា្ថ នី យ៍ ជញ្ជីង ថ្លឹង រថយន្ត លើផ្លូវ ជាតិ លេខ ៧១ ហ៊ាន ធ្វើ អ្វីៗ តាម អំពើ ចិត្ត គឺមាន ការឃុបឃិត បើកដៃ ពី ប្រធាន មន្ទីរ សាធារណការ ខេត្តកំពង់ចាម ផងដែរ ។

ប្រភព ខ្លះ បាន ឲ្យ ដឹងថា ទោះបី ឈ្មួញ ដឹកជញ្ជូន ទំនិញ កសិផល តាម រថយន្ត ធំៗ ផ្ទុក លើស ទម្ងន់ យ៉ាងណាក៏ដោយ គឺ មន្ត្រី ប្រចាំ ស្ថានីយ ជញ្ជីង ថ្លឹង រថយន្ត លើផ្លូវ ជាតិ លេខ ៧១ ក្នុងឃុំ អូស្វាយ ស្រុកកំពង់សៀម មិនមានវិធានការ ពិន័យ តាមច្បាប់ នោះទេ ។ ផ្ទុយទៅវិញ ក្រុមមន្ត្រី ប្រចាំ ស្ថានីយ ថ្លឹង រថយន្ត នោះ ចាំ ប្រមូល លុយ ពី ម្ចាស់ រថយន្ត ដឹកទំនិញ ដឹកកសិផលដំឡូងមី ដឹក ឈើកៅស៊ូ ដឹកឈើចន្ទីរធំៗ ដោយ គ្មាន ចេញ វិក្កយបត្រ ត្រឹមត្រូវ នោះទេ ហើយ ករណីខ្លះ ពួកគេ គ្រាន់តែ កត់ ស្លាក លេខ រថយន្ត ដើម្បី ទៅ ប្រមូល លុយ ប្រចាំខែ គឺជា ការ ស្រេច ។ ប្រសិនបើ ឈ្មួញ ឬ អាជីវក រណា ហ៊ាន គេចវេះ មិន បង់លុយ តាម ការកំណត់ ទេនោះ ថ្ងៃក្រោយ អាច ត្រូវ ប្រឈម នឹង ការពិន័យ ជាមិនខាន ព្រោះ មន្ត្រីក្រោមឱវាទ របស់លោក ម៉ក់ សំណាង ស្គាល់ ច្បាស់ ពី អត្តសញ្ញាណ រថយន្ត ក្រុម ឈ្មួញ ដឹកជញ្ជូន ទំនិញ ឆ្លងកាត់ ផ្លូវជាតិ លេខ ៧១ រួចអស់ទៅហើយ ។

ចំណែកប្រភពពីមន្រ្តីស្ថានីយជញ្ជីងនៅទីនោះ ម្នាក់បានលួចបង្ហើបប្រាប់ថា លោក ម៉ក់ សំណាង តែងតែឃុបឃិតជាមួយនិងឈ្មួញដឹកលើសទំងន់ ឲ្យចេញនៅពេលយប់ចាប់ពីម៉ោង១០ទៅរហូតដល់ទាបភ្លឺ និងក្នុងមួយយប់ៗមានរថយន្តយីឌុប វ៉េអង រថយន្តភ្លៅ ៥ ភ្លៅ ៤ មិនក្រោមពី១០០គ្រឿងទៅ១៥០គ្រឿងនោះទេដែលឆ្លងកាត់ជញ្ជីងនេះ ហើយក្នុងមួយរថន្តត្រូវបង់ឲ្យស្ថានីយ ២០មុឺនរៀល ដោយមិនបាច់ថ្លឹងមិនបាច់ចេញវិក័យបត្រ័ស្អីនោះទេ ។

ប្រការនេះ គឺជា រឿង ដែល លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង សាធារណការ និង ដឹកជញ្ជូន គួរ ពិនិត្យឡើងវិញ ជាបន្ទាន់ ព្រោះ បច្ចុប្បន្ន មាន ឈ្មួញ មួយចំនួន ប្រើប្រាស់ រថយន្ត ធំៗ ដឹកជញ្ជូន ទំនិញ លើស ទម្ងន់ ហើយ លោក ម៉ក់ សំណាង និង មន្ត្រីក្រោមឱវាទ មិន ចាត់វិធានការ ពិន័យ តាមច្បាប់ ឡើយ គ្រាន់តែ តម្រូវ ឲ្យ ឈ្មួញ បង់លុយ តាម ការកំណត់ ប៉ុណ្ណោះ ៕ វណ្ណះ


ចែករំលែក៖