ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងស្ទាវ២ក្រុមដេញវៃគ្នាតាមដងផ្លូវជ្រុលបុករថយន្តបណ្តាលឲ្យ២នាក់

ចែករំលែក៖

ភ្នំពេញ៖ ក្មេងស្ទាវមួយក្រុមបានជិះម៉ូតូយ៉ាងលឿនដេញវាយគ្នាជ្រុលទៅបុករថយន្តពេញទំហឹង បណ្តាលអោយធ្លាក់ក្មេងស្រីម្នាក់បោកក្បាលស្លាប់ភ្លាមៗ និងម្នាក់ទៀតស្លាប់ពេលបញ្ជូនទៅព្យាបាល បង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងរំលងអធ្រាត្រ ឈានចូល ថ្ងៃអាទិត្យ ១០រោច ខែផល្គុន ឆ្នាំ រកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៨ នៅចំណុចមុខច្រកចូលបុរីសែនមនោរម្យ តាមផ្លូវជាតិលេខ៤ ស្ថិតក្នុងសង្កាត់ចោមចៅ៣ ខណ្ឌពោធ៍សែនជ័យ ។

តាមប្រភពនៅកន្លែងបានអោយដឹងថានៅមុនកើតហេតុគេឃើញ ក្រុមក្មេងស្ទាវជាច្រើននាក់មានទាំងប្រុសទាំងស្រី ជិះម៉ូតូជាច្រើនគ្រឿង មិនចាំម៉ាក ក្នុងល្បឿនយ៉ាងលឿន តាំងពីជិតរង្វង់ចោមចៅ ក្នុងទិសដៅពីកើតទៅលិច តាមផ្លូវជាតិលេខ៤ ដោយដេញវាយគ្នាយ៉ាងអនាធិបតេយ្យ លុះជិះមកដល់ចំណុចកើតហេតុ ផ្លូវមានស្ថានភាពងងឹតផង និងជិះក្នុងលឿនយ៉ាងលឿនទៀត ក៏វាក់អឺនឹងរថយន្ត SIENNA ពណ៌ទឹកប្រាក់ ស្លាកលេខ ភ្នំពេញ 2AE-2375 ធ្វើដំណើរពីលិចទៅកើតបញ្ច្រាសគ្នា ក៏បានបុកចំពីមុខរថយន្ត ពេញទំហឹង បណ្តាលឲ្យធ្លាក់ក្មេងស្រីម្នាក់ពីលើម៉ូតូ បោកក្បាលហ្នឹងថ្នល់ស្លាប់ភ្លាមៗ ចំណែកឯក្មេងស្ទាវ៣នាក់ទៀតរងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះគ្លីនិកឯកជនមកដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យ តែជាអកុសល យុវជនម្នាក់ត្រូវបានស្លាប់ពេលកំពុងបញ្ជូនទៅមន្ទីរពទ្យ ។ ចំណែកអ្នកបើករថយន្តបានគេចខ្លួនបានស្រមោល បន្សល់ទុករថយន្តនៅកន្លែងកើតហេតុ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទាក់ទងកំលាំងជំនាញ ផ្នែកចរាចរណ៍ ចុះមកធ្វើការ វាស់វែង ស្ទូចនិងដឹកយករថយន្តរួមទាំងម៉ូតូ២គ្រឿងទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាន នគរបាល រាជធានីភ្នំពេញ រង់ចាំភាគីទាំងសងខាង ដោះស្រាយគ្នាពេលក្រោយ ។ ដោយឡែកសពក្មេងប្រុសស្រី ទាំងពីរ នាក់ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ រួចប្រគល់អោយ រថយន្តដឹកសពយកទៅរក្សាទុក នៅវត្តទឹកថ្លា រង់ចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕ សុខាសែនជ័យ


ចែករំលែក៖