ព័ត៌មានទាន់ហេតុការណ៍៖

លោកនេត ស៊ីថុនអធិការនគរបាលខណ្ឌ៧មករាចុះសួរសុខទុក្ខមន្ត្រីរបស់ខ្លួនដែលជួបគ្រោះថ្នាក់ចរាចរ

ចែករំលែក៖

ភ្នំពេញ៖ ថ្ងៃអាទិត្យ១០រោច ខែផល្គុន ឆ្នាំ រកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៨ ដើម្បីគោរពតាមអនុសាសន៍របស់ លោក នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការ នគរបាលជាតិ និង លោក នាយឧត្តមសេនីយ៍ អគ្គស្នងការរង និងជាស្នងការនគរបាលរជាធានីភ្នំពេញ អធិការនគរបាលខណ្ឌ ៧ មករា , លោកអធិការរង , លោកនាយផ្នែក , នាយរងផ្នែក និង លោកនាយប៉ុស្តិ៍​ បានចុះដល់មន្ទីរពេទ្យ ខ្មែរ សូវៀត ដើម្បីសួរសុខទុក​ លោកអនុសេនីយ៍ឯក សុខ​ សេដ្ឋា នាយរងផ្នែក ព្រហ្មទណ្ឌ បានជួបគ្រោះថ្នាក់ចរាចរណ៍ពេលចេញពីផ្ទះមកបំពេញភារៈកិច្ចនៅអធិការដ្ឋាននគរបាលខណ្ឌ ៧មករា នឹងបាននាំយក ក្រូចពោធិ៍សាត់ចំនួន ០២ ឡូ , ទឹកដោះឆៅ ០២ ឡូ , ស្ករស ១ គីឡូក្រាម និង ថវិការ ១,៥០០,០០០ ( មួយលានហាសិបម៉ឺនរៀល ) ជូនដល់អ្នកជំងឺ និង ជូនពរ លោក ឆាប់ជាសាសស្បើយពីជំងឺ ៕ ស សម


ចែករំលែក៖