ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនបុរស៣នាក់ ករណីលួចក្តារពុម្ព

ចែករំលែក៖

ភ្នំពេញ៖ បរស៣នាក់ ត្រូវបាននគរបាលប៉ុស្តិ៍ទួលសង្កែ២ឃាត់ខ្លួន ខណៈពួកគេលួចយកក្តារពុម្ព អូសចេញបានពាក់កណ្តាលផ្លូវ ជួបនឹងសមត្ថកិច្ច ។

ករណីខាងលើនេះ សមត្ថកិច្ចឃាត់ជនសង្ស័យវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃចន្ទ ១១រោច ខែផល្គុន ឆ្នាំ រកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨ មាត់ជ្រោះបាត់ស្នេហ៍ ក្រុម៦ ភូមិទួលថ្លាន់ សង្កាត់ទួលសង្កែ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

ជនសង្ស័យទាំង៣នាក់ខាងលើនេះ ១ ឈ្មោះ មុន សុធារិទ្ធ ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅសង្កាត់ទួលសង្កែ១។ ២ ឈ្មោះ ទូច សោភណ្ឌ័ អាយុ៣៦ឆ្នាំ មានទីលំនៅ សង្កាត់ទួលសង្កែ២ និងទី៣ ឈ្មោះ អៀង សំអុល អាយុ២០ឆ្នាំ មានស្រុកកំណើតខេត្តកំពង់ធំ ។

តាមសេចក្តីរាយការណ៍បានឲ្យដឹងថា មុនឃាត់ខ្លួន ជនសង្ស័យ៣នាក់ខាងលើនេះ សមត្ថកិច្ចបានជិះម៉ូតូល្បាតក្នុងភូមិសាស្រ្ត ដើម្បីរក្សាសន្តិសុខជូនប្រជាពលរដ្ឋ។

លុះជិះមកដល់ក្រុម៦ ប្រទះឃើញបុរសទាំង៣នាក់នេះ ក៏សង្ស័យ ឃាត់សួរនាំពួកគេសារភាពថា ក្តារពុម្ពនេះ ទើបលួចពីក្នុងការដ្ឋានចម្ងាយពីទីនេះ៣០០ម៉ែត្រ ដើម្បីយកទៅលក់ទិញថ្នាំញៀនប្រើប្រាស់ ។

បច្ចុប្បន្នជនសង្ស័យ៣នាក់នេះ ត្រូវបានកសាងសំណុំរឿងទៅកាន់អធិការដ្ឋាននគរបាលខណ្ឌចាត់ការបន្តតាមផ្លូវច្បាប់៕ អរុណរះ


ចែករំលែក៖