ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តមួយគ្រឿងបុកជាមួយម៉ូតូបណ្ដាលឲ្យស្លាប់ចៅប្រុស ឯជីតារបួសធ្ងន់

ចែករំលែក៖

ខេត្តកំពង់ធំ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបើកបុកម៉ូតូកាលពី រសៀលថ្ងៃអង្គារ ១២រោច ខែផល្គុន ឆ្នាំ រកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨ ស្ថិតនៅលើកំណាត់ ផ្លូវជាតិលេខ៦ ត្រង់ចំណុចភូមិទួលសាលា ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ បណ្ដាលឲ្យចៅប្រុសស្លាប់ ឯជីតារបួសធ្ងន់។

លោកវរៈសេនីយត្រី សន តាល់ អធិការរងនគរបាលស្រុកបារាយណ៍ បានឲ្យដឹងថា បើយោងតាមសាក្សីដែលបានឃើញប្រាប់ថា ដំបូងគេឃើញរថយន្តដឹកទារ ម៉ាកកូរ៉េ ពណ៌ស ពាក់ស្លាកលេខ កំពង់ចាម 3A3702 បើកបរដោយឈ្មោះ ទឹម ភ័ស្ត ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិស្តើងជ័យ ឃុំស្តើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម បានបើកបរនៅក្នុងទិសដៅពីត្បូងទៅជើងស្របទិសគ្នា ជាមួយនឹងម៉ូតូម៉ាកC125ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្ដាល 1L-4679 បើកបរដោយឈ្មោះ កែវ រិនភេទប្រុស អាយុ៧៣ឆ្នាំ ឌុបចៅប្រុស អាយុ១៤ឆ្នាំ ឈ្មោះ កែវ ស្នា រស់នៅភូមិប្រនាគ ឃុំចើងដើង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ស្រាប់តែមកដល់ចំណុចកើតហេតុខាងលើ ម៉ូតូក៏បានបើកបតស្តាំមិនប្រយ័ត្ន ក៏ត្រូវរថយន្តបុកពេញទំហឹងតែម្តង ធ្វើឲ្យជីតារងរបួសធ្ងន់ ចំណែកចៅស្លាប់នៅកន្លែងកើតហេតុ ហើយរថយន្តខំប្រឹងបើករត់គេច សមត្ថកិច្ចចាប់បាននៅចំណុចមាត់ស្ទឹង ក្នុងភូមិបញ្ញាជី ឃុំត្បូងក្រពើ ស្រុកសន្ទុក ចំណែកជនរងគ្រោះបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកបារាយណ៍សន្ទុក និងចុះវាស់វែងធ្វើកំណត់ហេតុ និងយកវត្ថុតាងមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបារាយណ៍រង់ចាំដោះស្រាយគ្នាជាក្រោយ ៕ ប៊ុន រិទ្ធី​


ចែករំលែក៖