ព័ត៌មានទាន់ហេតុការណ៍៖

ចូលទៅសម្ងំក្នុងបន្ទប់ជួលគេអ្នកជិតខាងចាប់ប្រគល់ឲ្យសមត្ថកិច្ច

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់បានមកចូលសម្ងំក្នុងបន្ទប់ជួលសង្ស័យប៉ុនប៉ងលួចទ្រព្យសម្បត្តិ ខណៈម្ចាស់បិតទ្វាទៅធ្វើការបាត់ហើយត្រូវប្រជាពលរដ្ឋឃើញ ទើបចាប់ប្រគល់ឲ្យសមត្ថកិច្ច កាលពីវេលាម៉ោង៧និង៥០នាទីព្រឹកថ្ងៃព្រហស្បតិ៍ ១៤រោច ខែផល្គុន ឆ្នាំ រកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨ ស្ថិតនៅបន្ទប់ជួល ផ្លូវបេតុង ភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ ។

ជនសង្ស័យឈ្មោះ មុំ សំរើន អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ មានស្រុកកំណើត ស្រុកកោះអណ្តែត ខេត្តតាកែវ ។

តាមប្រជាពលរដ្ឋបានឲ្យ​ដឹងថា ​មុនកើតហេតុ ខណៈដែលបន្ទប់ជួលត្រង់ចំណុចខាងលើត្រូវបានម្ចាស់បិទទ្វារចាក់សោចាកចេញទៅធ្វើការងារអស់ ស្រាប់តែនៅវេលាម៉ោងខាងលើ បែជាយុវជនរូបនេះបើកទ្វារចូលទៅសង្ងំក្នុងបន្ទប់ជួលរបស់គេទៅវិញ ដោយស្គាល់ ដឹងថា មិនមែនជាមនុស្ស ស្នាក់ រស់នៅទីនេះ សង្ស័យប៉ុនប៉ងចូលលួចទ្រព្យសម្បត្តិ ក៏នាំគ្នាចាប់ឃាត់ប្រគល់ឲ្យសមត្ថកិច្ចតែម្តងនាំទៅសាកសួរនៅប៉ុស្តិ៍សំរោងក្រោម ។

តាមសម្តីយុវជនខាងលើបានឲ្យដឹងថា មុនកើតហេតុ កាលពីល្ងាចថ្ងៃទី១៤ ខែមីនា រូបគេស្គាល់បុរសម្នាក់ ហើយណែនាំប្រាប់ឲ្យទៅលេង ទុកទាំងកូនសោបន្ទប់ទៀត ដោយប្រាប់ថា បើគេមិននៅចូលទៅអង្គុយលេងក្នុងបន្ទប់សិនទៅ ទើបនៅព្រឹកថ្ងៃទី១៥ នេះបុរសដែលស្គាល់មួយដំណើរខាងលើ ជួបតាមផ្លូវប្រាប់ឲ្យចូលទៅក្នុងបន្ទប់មុន ហើយគេចាកចេញទៅបាត់ ខណៈដែលកំពុងអង្គុយក្នុងបន្ទប់ ត្រូវបានប្រជាពលរដ្ឋឃើញចាប់ ចោទប្រកាន់ថា មិនរបស់កម្មកររោងចក្រទៅវិញ ។

តាមសមត្ថកិច្ចបានឲ្យដឹងថា ករណីខាងលើគ្រាន់តែជា ការសង្ស័យរបស់ប្រជាពលរដ្ឋតែប៉ុណ្ណោះ ហើយយុវជនខាងលើត្រូវបាននាំខ្លួនទៅប៉ុស្តិ៍ដើម្បីសាកសួរ អប់រំ និងរកសាច់ញាតិមកទទួលត្រឡប់ទៅវិញ ខណៈដែលមិនមានបណ្តឹងពីម្ចាស់ផ្ទះ ម្ចាស់បន្ទប់ឡើយ ហើយក៏មិនមានបាត់បង់អ្វីដែរ ៕ សុខាសែនជ័យ


ចែករំលែក៖