ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យ២នាក់ ជាក់ស្តែងពីបទលួចមានស្ថានទំងន់ទោស(ឆក់ទូរសព្ទ័ដៃ)

ចែករំលែក៖

ភ្នំពេញ៖ សញ្ញាចោរឆក់ទូរស័ព្ទដៃប្រជាពលរដ្ឋ២នាក់ ក្នុងចំណោមបក្ខពួកជាច្រើនអ្នកទៀត បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីបុរសម្នាក់បានសម្រេចហើយព្យាយាមជិះរត់គេចខ្លួន ក៏ជ្រុលទៅបុករថយន្តគេបណ្ដាលឲ្យដួលម៉ូតូជនសង្ស័យទាំង២គ្រឿង ភ្លាមនោះជនរងគ្រោះនិងប្រជាពលរដ្ឋនាំគ្នាចាប់ក្របួចជាប់តែម្តង ។

ករណីឃាត់ខ្លួនជនសង្ស័យខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង៦នឹង២០នាទីល្ងាច ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨ នៅចំណុចមុខផ្ទះលេខ៣៤ ផ្លូវលេខ៣១៥ ក្រុម៣៣ ភូមិ៧ សង្កាត់ បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ជនរងគ្រោះមិនស្គាលអត្តសញ្ញាណ ភេទប្រុស អាយុប្រហែល២៩ឆ្នាំ ជនជាតិខ្មែរ ជិះម៉ូតូហុងដាធូដេពណ៌ខៀវ(ម៉ូតូតូច)ក្រោយពីយកបានទូរសព្ទ័ពុំបានមកដាក់ពាក្យបណ្តឹងឡើយ។

វត្ថុតាងដកហូតរួមមានម៉ូតូចំនួន០២គ្រឿង ;ទី១ ម៉ូតូហុងដា (ប៊ិត)ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ១GV4293 មានលេខតួMH1GFZ217HK170492លេខម៉ាសុិនដូចគ្នា ជាម៉ូតូរបស់ឈ្មោះ សេង គឹមហៃ ជិះធ្វើសកម្មភាព ;ទី២ ម៉ូតូម៉ាកហុងដាសេ១២៥ពណ៌ខ្មៅសេរី២០១៨ពាក់ស្លាកលេខ1GR0192ភ្នំពេញមានលេខតួ៥១១២០៦១ ម៉ាសុិនដូចគ្នា ជាម៉ូតូរបស់ឈ្មោះកែវ ពិសី ចូលរួមធ្វើសក្មភាព ។ ជនសង្ស័យទី១ ឈ្មោះ សេង គឹមហៃ ភេទប្រុសអាយុ២០ឆ្នាំជនជាតិខ្មែរមុខរបរពុំពិតប្រាកដស្នាក់នៅផ្ទះជួលក្រោយវត្តសំរោងអណ្តែតសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ រាជធានីភ្នំពេញ(ជាអ្នកធ្វើសកម្មភាពឆក់ទូរសព្ទ៏ដៃពីជនរងគ្រោះ)មុខសញ្ញាចាស់ចេញឆ្នាំ២០១៦ជាប់ពីបទឆក់ និងទី២ ឈ្មោះ កែវ ពិសី ភេទប្រុសអាយុ១៨ឆ្នាំមុខរបពុំពិតប្រាកដជនជាតិខ្មែរស្នាក់នៅផ្ទះ៤៨ផ្លូវ២៨៩សង្កាត់បឹងកក់២ខណ្ឌទួលគោករាជធានីភ្នំពេញ ។

យោងតាមប្រភពព័ត៌មានពីនគរបាលព្រហ្មទណ្ឌខណ្ឌទួលគោក បានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះជិះម៉ូតូចេញពីរង្វង់មូលទួលគោក តាមបណ្តោយផ្លូវ៦០៨ឆ្ពោះទៅផ្លូវ៥៩៨ត្រឡោកបែក ពេលនោះជនសង្ស័យ មានពីម៉ូតូគ្នាបីនាក់ ក៏ជិះតាមពីក្រោយជនរងគ្រោះព្រោះឃើញជនរងគ្រោះជិះបណ្តើរនិយាយទូរសព្ទ៏បណ្តើររហូតដល់មុខផ្ទះលេខ៣៤ផ្លូវ៦០៨ឃើញឱកាសល្អជនសង្ស័យក៏ធ្វើសកម្មភាពឆក់ទូរសព្ទ័ពីដៃជនរងគ្រោះតែម្តង តែនៅពេលឆក់បាន ជនសង្ស័យព្យាយសមរត់គេចក៏ទៅបុករថយន្តអ្នកដំណើរបណ្តាលអោយដួល ហើយក៏មានម៉ូតូផ្សេងមកបំរុងជួយតែត្រូវបានប្រជាពរដ្ឋមកជួយឃាត់បានពីនាក់ជាក់ស្តែងរួមទាំងមធ្យោបាយប្រគល់ជូនសមត្ថកិច្ចប៉ុស្តិតែម្តង ។

បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគបាលខណ្ឌដើម្បីកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់ ៕ស តារា


ចែករំលែក៖