ព័ត៌មានទាន់ហេតុការណ៍៖

ចាប់បានហើយជនដៃដល់ និងក្រុមជនដៃដល់កាប់សម្លាប់ទៅលើយុវជនទៅលេងបុណ្យបញ្ចុះខណ្ឌសីមា ស្លាប់នៅក្នុងថ្លុកឈាម

ចែករំលែក៖

ខេត្តកណ្តាល៖ លោក​វរសេនីយ៍ទោ​ ស៊ឹ​ម​ ឃាង​ អធិការ​ស្រុក​កោះធំ​បាន​ឲ្យ​ដឹង​ថា​ ចាប់បានហើយជនដៃដល់ និងក្រុមជនដៃដល់កាប់សម្លាប់ទៅលើយុវជនទៅលេងបុណ្យបញ្ចុះខណ្ឌសីមា ស្លាប់នៅក្នុងថ្លុកឈាម កាលពី ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង១៩ និង៥០នាទី នៅចំណុចលើចិញ្ចើមផ្លូវជាតិលេខ២១ ភូមិព្រែកគង់ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល ។

លោកអធិការបញ្ជាក់ថា៖ជនសង្ស័យ​ចំនួន​ ០៩​នាក់​រួម​មាន​ទី​១-​ឈ្មោះ​ គាត​ សំណាង​ ហៅ​ឡេ​ង​ ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មាន​ទីលំនៅ​ភូមិ​ព្រែក​ថ្មី​ ឃុំ​ព្រែក​ថ្មី​ ស្រុក​កោះធំ​ ខេត្តកណ្ដាល​ មុខរបរ​ រត់​តុ​ការ​ ជា​ជន​ដៃដល់​(​ឃាត់ខ្លួន​),​ ទី​២-​ឈ្មោះ​ ហោ​ សោ​ភ័​ណ្ឌ​(​ហៅ​ឡុ​ង​)​ ភេទ​ប្រុស​ អាយុ​ ១៨​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មាន​ទីលំនៅ​ភូមិ​ព្រែក​ប៉ុក​ ឃុំ​ព្រែក​ស្ដី​ ស្រុក​កោះធំ​ ខេត្តកណ្ដាល​ មុខរបរ​ រត់​តុ​ការ​ ជា​អ្នកចូលរួម​(​ឃាត់ខ្លួន​),​ ទី​៣-​ឈ្មោះ​ ឌី​ ឌឿ​ន​ ភេទ​ប្រុស​ អាយុ​ ២២​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មាន​ទីលំនៅ​ភូមិ​ពោធិ៍​រា​ម្មា​ ឃុំ​ព្រែក​ស្ដី​ ស្រុក​កោះធំ​ ខេត្តកណ្ដាល​ មុខរបរ​ មិន​ពិតប្រាកដ​ (​ឃាត់ខ្លួន​),​ ទី​៤-​ឈ្មោះ​ បេង​ តាំង​អេ​ង​ ភេទ​ប្រុស​ អាយុ​ ២៨​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មាន​ទីលំនៅ​ភូមិ​ព្រែក​មេស្រុក​ ឃុំ​ព្រែក​ស្ដី​ ស្រុក​កោះធំ​ ខេត្តកណ្ដាល​ មុខរបរ​ កាប់​ជ្រូក​លក់​(​ឃាត់ខ្លួន​),​ ទី​៥-​ឈ្មោះ​ វ៉ា​ន់​ សំណាង​ ភេទ​ប្រុស​ អាយុ​ ១៩​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មាន​ទីលំនៅ​ភូមិ​ព្រែក​ធន់​ ឃុំ​ព្រែក​ថ្មី​ ស្រុក​កោះធំ​ ខេត្តកណ្ដាល​ មុខរបរ​ កសិករ​ (​ឃាត់ខ្លួន​),​ ទី​៦-​ឈ្មោះ​ សិលា​ ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មាន​ទីលំនៅ​ភូមិ​ព្រែក​មេស្រុក​ ឃុំ​ព្រែក​ស្ដី​ ស្រុក​កោះធំ​ ខេត្តកណ្ដាល​ (​គេចខ្លួន​),​ ទី​៧-​ឈ្មោះ​ យឹ​ម​ ឌី​ណា​ ភេទ​ប្រុស​ អាយុ​ ១៨​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មាន​ទីលំនៅ​ភូមិ​ព្រែក​ស្ដី​ ឃុំ​ព្រែក​ស្ដី​ ស្រុក​កោះធំ​ ខេត្តកណ្ដាល​ មុខរបរ​ កសិករ​ (​ឃាត់ខ្លួន​),​ ទី​៨-​ឈ្មោះ​ ជ្រុ​យ​ វុ​ទ្ធា ​(​ហៅ​ធា​)​ ភេទ​ប្រុស​ អាយុ​ ១៨​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មាន​ទីលំនៅ​ភូមិ​ព្រែក​លោក​ ឃុំ​ព្រែក​ស្ដី​ ស្រុក​កោះធំ​ ខេត្តកណ្ដាល​ មុខរបរ​ កសិករ​(​គេចខ្លួន​)​ និង​ទី​៩-​ឈ្មោះ​ មាន​ លាង​ហ៊ី​ ភេទ​ប្រុស​ អាយុ​ ១៩​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មាន​ទីលំនៅ​ភូមិ​កោះ​ចាស់​ ឃុំ​ព្រែក​ស្ដី​ ស្រុក​កោះធំ​ ខេត្តកណ្ដាល​ មុខរបរ​ កសិករ​(​គេចខ្លួន​)​។​

​វត្ថុ​តាង​ចាប់​យកៈ​ ម៉ូតូ​ចំនួន​២​គ្រឿង​ ម៉ាក​ Honda​ SL​ ពណ៌​ទឹកប្រាក់​ គ្មាន​ស្លាក​លេខ​០១​គ្រឿង​ និង​ម៉ាក​Suzuki​ Nex​ ពណ៌​ក្រហម​លាយ​ខ្មៅ​ ពាក់​ស្លាក​លេខ​ 1U-5738​ ០១​គ្រឿង​,​ ​ដាវ​ចំនួន​ ០២​ដើម​ កាំបិត​ចំនួន​០២​ដើម​,​ ទូរស័ព្ទ​ចល័ត​ចំនួន​០៦​គ្រឿង​។​

ជនរងគ្រោះ ០១នាក់ ឈ្មោះ ចេក ភាព ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិក្បាលកោះទៀវ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ កម្មករបើកម៉ូតូលក់ទឹកកក។ រីឯជនសង្ស័យ ពុំស្គាល់អត្តសញ្ញាណ រត់គេចខ្លួន ។

លោកអធិការបានបញ្ជាក់ថា៖នៅមុនពេលកើតហេតុ វេលាម៉ោងប្រមាណជា១៨ និង០០នាទី ជនរងគ្រោះបានជិះម៉ូតូ០១គ្រឿង ម៉ាកSUZUKI NEX ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1DH-2039 តែម្នាក់ឯងចេញពីផ្ទះទៅលេងបុណ្យបញ្ចុះខណ្ឌសីមាវត្តកោះទៀវ ស្ថិតនៅភូមិកោះទៀវ(ខ) ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល ។

លុះនៅវេលាម៉ោងកើតហេតុខាងលើ ខណៈពេលដែលជនរងគ្រោះ ចេក ភាព ជិះម៉ូតូចេញពីវត្តត្រលប់មកផ្ទះវិញដល់ចំណុចខាងត្បូងស្ពានព្រែកគង់ ចម្ងាយប្រមាណ៥៥ម៉ែត្រ ស្ថិតនៅលើចិញ្ចើមផ្លូវជាតិ២១ចំហៀងខាងកើត ស្រាប់តែមានជនសង្ស័យពុំស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះចំកខាងឆ្វេង បណ្ដាលអោយស្លាប់ភ្លាមៗនៅ និងកន្លែងកើតហេតុតែម្ដង ។

ក្រោយពីទទួលបានព័ត៌មាននេះ កម្លាំងនគរបាលជំនាញនៃអធិការដ្ឋាន ដឹកនាំដោយលោកអធិការ សហការជាមួយការិយាល័យនគរបាលបច្ចេកទេស នឹង វិទ្យាសាស្រ្តខេត្ត ប៉ុស្ដិ៍រដ្ឋបាលសំពៅពូន លោកគ្រូពេទ្យ នឹងក្រុមគ្រួសារសព ដេីម្បីធ្វេីការពិនិត្យ កន្លែងកេីតហេតុ នឹង ពិនិត្យសាកសព ឃេីញថាៈ ជនរងគ្រោះមានស្លាកស្នាម នៅលេី កខាងឆ្វេងប៉ះទង្គិចនឹងវត្ថុរឹងមុខមុត មានទំហំ0៦ស.មx០៨ស.ម ជម្រៅ ដល់ឆ្អឹង ក្រៅពីនេះពុំមានស្លាកស្នាមអ្វីទៀតឡេីយ៕ ឆ ដា


ចែករំលែក៖