ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តធំ២គ្រឿងប៉ះគ្នាបង្កការកកស្ទះចរាចរណ៍ សមត្ថកិច្ចចុះអន្តរាគមន៍

ចែករំលែក៖

ក្រុងព្រះសីហនុ៖ សមត្ថកិច្ចនគរបាលចរាចរណ៍ខេត្តព្រះសីហនុ បានចុះអន្តរាគមន៍ភ្លាមៗដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍ នៅចំណុច​ឃ្លាំងលើ ​សង្កាត់លេខ១​ ក្រុង​ព្រះសីហនុ​ ក្រោយមានរថយន្តធំ២គ្រឿងប៉ះគ្នា ប៉ុន្តែមិន​បណ្ដាលឲ្យ​មាន​មនុស្ស​រងរបួសនោះទេ ។
បើតាមសមត្ថកិច្ចបញ្ជាក់ថា គ្រោះថ្នាក់ចរារណ៍នេះកើតឡើង កាលពី​វេលាម៉ោង​៤រសៀលថ្ងៃអង្គារ ៤កើត ខែចេត្រ  ឆ្នាំ រកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨ រវាងរថយន្តម៉ាក HINO លេខ ភ្នំពេញ3C-9123 សណ្តោងរុឺម៉កលេខ ព្រះសីហនុ 4A-0930 កម្មសិទ្ធិឯកជន ដឹកខ្សាច់ មានទិសដៅចូលក្រុង បើកបរដោយឈ្មោះ​ ខន សៅលិញ ភេទប្រុស​ អាយុ​ ២៩ឆ្នាំ​ មុខរបរ បើកបរ ទីលំនៅភូមិ​ចំបក់រុន្ធជើង ឃុំពោធិ៍ម្រាល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ជាមួយរថយន្តបែនដឹកដី ម៉ាក MIGHTY II ២តោនកន្លះ គ្មានស្លាកលេខ ដែលបត់ឆ្លងផ្លូវទៅខាងស្តាំដៃ ក្នុងទិសដៅស្របគ្នា អ្នកបើកបរ ឈ្មោះ សៀក តុលា ភេទប្រុស​ អាយុ​ ២៩ឆ្នាំ​ មុខរបរ​ បើកបរ មានទីលំនៅ​  ភូមិដូង ឃុំបាបោង ស្រុកពាមរក៏ ខេត្តព្រៃវែង ​។
ករណីនេះ ក្រោយកើតហេតុ ភាគីទាំងសងខាងបានសម្របសម្រួលគ្នាដោយសន្តិវិធីហើយ ៕ ឆ្លាម សមុទ្រ

ចែករំលែក៖