ប៉ោយប៉ែត៖ ស្រីរួបស្រសសង្ហារម្នាក់ ត្រូវប្តីការពេញច្បាប់ប្ដឹងឲ្យកម្លាំងសមត្ថកិច្ចចាប់ខ្លួនកាលពីព្រឹក ថ្ងៃពុធ ៥កើត ខែចេត្រ ឆ្នាំ រកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨ នៅក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
ប្រភពពីសមត្ថកិច្ចប្រាប់ថា នាងជាប់ចោទផិតក្បត់នោះឈ្មោះ ស្រី កែវ អាយុ១៩ឆ្នាំ ស្នាក់នៅជាមួយមីង នៅភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ចំណែកប្តីឈ្មោះ រ៉ូ អាយុ២១ឆ្នាំ មុខរបធ្វើការកាស៊ីណូនៅក្រុងប៉ោយប៉េត រស់នៅក្នុងភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
តាមការលើកឡើងរបស់ប្ដីប្រាប់ថា ខ្លួនបានរៀបអាពាហ៍ពិពាហ៍ជាចំណងនិស្ស័យ ស្របតាម ប្រពៃណីខ្មែរ ជាប្ដីប្រពន្ធនៅខែធ្នូ ឆ្នាំ២០១៦ នៅភូមិសាមគ្គីមានជ័យ ដោយមិនទាន់មានកូនជាចំណងដៃឡើយ។
ប្រភពបន្តថា ដោយខ្លួនជាប់រវល់ទៅធ្វើការកាស៊ីណូបាត់ពីផ្ទះជារៀងរាល់ថ្ងៃត្រឡប់មកផ្ទះម្ដង ចេះតែបាត់នាងជាប្រពន្ធ រូបគាត់ជាប្តីក៏សួរនាំ តែនាងចេះតែបដិសេធ។ មិនតែប៉ុណ្ណោះ បុរសជាប្តីខឹង ក៏ទៅដាក់ពាក្យប្តឹងទារបណ្តាការ នៅអធិការដ្ឋាននគរបាលក្រុង តែនាងបដិសេធថា ឲ្យតែ១១០០ដុល្លារ ខណ:ប្តីទារ៥០០០ដុល្លារ លុះមិនទុកចិត្ត ក្រែងមានការភន្ត័ច្រឡំ បានតាមដានបន្តទៀត តាមប្រពន្ធGPS ទើបដឹងថា នាងនៅជាមួយបុរសជនជាតិចិនរហូតមានកូនក្នុងផ្ទៃ ហើយលូចទៅទំលាក់ចោលថែមទៀតផង ។
ប្រភពបន្តថា លុះថ្ងៃកើតហេតុ គាត់(ប្ដី)បានតាមហៅនាងជាប្រពន្ធដែលរស់នៅក្នុងបន្ទប់១ មានតែប្រុសៗជនជាតិចិន នាងមិនចុះមកជួប ក៏សម្រេចចិត្តប្តឹងសមត្ថកិច្ចចុះឃាត់ខ្លួនហៅសួរនាំនៅថ្ងៃកើតហេតុតែម្ដង។
ចំពោះបញ្ហាការចោទនេះដែរ នាងជាប្រពន្ធអ្នកសារព័ត៌មានមិនអាចសុំការបំភ្លឹបានឡើយ ព្រោះឋិតក្នុងការសាកសួររបស់សមត្ថកិច្ច ។
សូមបញ្ជាក់ថា ក្នុងការហៅសាក់សួរនាំស្នេហាត្រីកោណនោះដែរ សមត្ថកិច្ចបានហៅជនជាតិចិនមួយក្រុមប្រហែលជា៥នាក់ ដែលគេសង្ស័យពាក់ព័ន្ធឆ្លងដែនខុសច្បាប់ សម្ងំលាក់ខ្លនបើកល្បែងស៊ីសងខុសច្បាប់ផងដែរ ៕ វណ្ណា