ព័ត៌មានទាន់ហេតុការណ៍៖

Neymar បង្ហាញម៉ូដសក់ថ្មីក្រោយជាសះស្បើយពីរបួស

ចែករំលែក៖

ខ្សែប្រយុទ្ធ Neymarរបស់ក្លិប Paris Saint-Germain បានបង្ហាញម៉ូដសក់ថ្មីរបស់ខ្លួន ក្រោយពេលដែលបានជាសះស្បើយពីរបួស ។

វេជ្ជបណ្ឌិត Rodrigo Lasmar របស់ក្រុមបាល់ទាត់ជម្រើសជាតិ ប្រេស៊ីលបានថ្លែងថាក្រោយពេលវះកាត់ជើងរួច ស្ថានភាពរបស់ Neymar កំពុងតែល្អប្រសើឡើងដោយអាចមានសង្ឃឹមខ្ពស់ក្នុងការលេងបាល់ទៀតនៅក្នុងកម្មវិធី World Cup ខាងមុខនេះ ។

កីឡាករវ័យ២៦ឆ្នាំដែលបានផ្លាស់ចេញពីក្រុម Barcelona ក្នុងតម្លៃ២៦៤លានដុល្លារ អាមេរិកមកកាន់បារាំងបានរងរបួសជើងពេលប៉ះក្រុម Marseille កាលពីខែមុន។

ក្រុមជម្រើសជាតិប្រេស៊ីលដែលជាម្ចាស់ពាន World Cup ៥សម័យនឹងត្រូវប៉ះក្រុម ស្វុីស នៅថ្ងៃទី១៧ ខែមិថុនាបន្ទាប់មកលេងជាមួយនឹងក្រុមកូស្តារីកា និងស៊ែប៊ី ក្នុងពូលD ៕ ដេវីត


ចែករំលែក៖