ព័ត៌មានទាន់ហេតុការណ៍៖

ភ្លៀងកក់ខែមួយមេធំលាយឡំជាមួយខ្យល់កន្ត្រាក់បំផ្លាញផ្ទះ៥ខ្នង នៅខេត្តប៉ៃលិន

ចែករំលែក៖

ខេត្តប៉ៃលិនៈ នៅរសៀលថ្ងៃអង្គារ ៤កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨ មានភ្លៀងកក់ខែមួយមេធំលាយឡំជាមួយខ្យល់កន្ត្រាក់ បានវាយបោកបក់មកលើភូមិសាស្ត្រឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បណ្តាលឲ្យផ្ទះប្រជាពលរដ្ឋចំនួន ៥ខ្នង រងការខូចខាត ក្នុងនោះបានរលំផ្ទះឈើទាំងស្រុងចំនួន២ខ្នង។

អាជ្ញាធរ ស្រុកសាលាក្រៅ បានឲ្យដឹងថា ភ្លៀងកក់ខែលាយឡំជាមួយខ្យល់កន្ត្រាក់ខ្លាំង ធ្វើឲ្យប្រជាពលរដ្ឋមានផ្ទះតូចៗ ភិតភ័យនាំគ្នារត់ចេញពីផ្ទះទាំងព្រលឹងចុងសក់ ហើយក្នុងនោះធ្វើឲ្យផ្ទះឈើចំនួន៥ខ្នងត្រូវបំផ្លាញដោយកម្លាំងខ្យល់ តែពុំបានបង្កឲ្យមានគ្រោះថ្នាក់ដល់មនុស្សនោះទេ។ អាជ្ញាធរមូលដ្ឋានកំពុងគិតគូរជួយជួសជុលផ្ទះរបស់ប្រជាពលរដ្ឋទាំង៥ខ្នងឡើងវិញ រួមនឹងការផ្តល់ជំនួយពីកាកបាទក្រហមខេត្ត ប៉ៃលិនផងដែរ ៕ សហការី


ចែករំលែក៖