ខេត្តពោធិ៍សាត់៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចនគរបាល ចាប់ឃាត់ខ្លួនកាលពីថ្ងៃអង្គារ ៤កើត ខែចេត្រ ឆ្នាំ រកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង០៩និង៤៥នាទីយប់ ពាក់ព័ន្ធករណីរំលោភសេពសន្ថវៈ នៅចំណុចអូសមិត ស្ថិតក្នុងភូមិក្សេត្របូរី ឃុំសន្ទ្រែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ នៅវេលា ម៉ោង០៥និង៤៧នាទីល្ងាច នាថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨ ។
តាមការឲ្យដឹងពីជនរងគ្រោះឈ្មោះភ ស ភេទស្រីអាយុ១៩ឆ្នាំ រស់នៅភូមិក្សេត្របូរី ឃុំសន្ទ្រែ ស្រុកភ្នំក្រវាញបានសមត្ថកិច្ចឲ្យដឹងថា មុនពេលកើតហេតុ រូបគេបានទៅងូតទឹកនៅចំណុចមាត់ស្ទឹង ខណៈទៅដល់កំពង់ទឹក(មាត់ស្ទឹង) រូបគេក៏បានផ្លាស់ខោអាវជនសង្ស័យបានសំដៅមកជិតរូបគាត់ស្រាប់តែចាប់រំលោភរហូតបានសម្រេច។ ក្រោយពីកើតរឿងអាស្រូវនេះឡើង ជនរងគ្រោះត្រឡប់មកផ្ទះវិញក៏ស្រាប់ឪពុកម្តាយ ក៍ទៅប្តឹងសមត្ថកិច្ចអំពីរឿងហេតុ ដែលកើតឡើងសកម្មភាពរបស់ជនសង្ស័យបានធ្វើមកលើរូបកូនរបស់គាត់។
លោកវរសេនីយ៍ត្រី តាន់ គារិទ្ធ អធិការស្តីទីនៃអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញបានប្រាប់ឲ្យដឹងថា ក្រោយពីទទួលពាក្យ របស់ជនរងគ្រោះនិងមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញាសាលាដំបូងខេត្តពោធិ៍សាត់ សមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុនិងស្រាវជ្រាវចាប់ឃាត់ខ្លួនជនសង្ស័យឈ្មោះ ឡុម សុរិន ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិវាលវង់ ឃុំរកាត ស្រុកភ្នំក្រវាញ នៅវេលាម៉ោង៩និង៤៥នាទីថ្ងៃទី២០ ខែមីនា យកមកកាន់អធិការដ្ឋាននគរបាលស្រុកដើម្បីសួរនាំ ។
ក្រោយពីសមត្ថកិច្ចចាប់ខ្លួនជនសង្ស័យឈ្មោះ ឡុម សុរិន បានឆ្លើយប្រាប់សមត្ថកិច្ចឲ្យដឹងថា ខ្លួនពិតជាបានរំលោភទៅលើជនរងគ្រោះឈ្មោះ ភ-ស ពិតមែន តែមិនបានចំនួន១ដងនោះឡើយ រូបគេនិងជនរងគ្រោះបានគ្នាចំនួន២ដង គិតមកដល់សមត្ថកិច្ចចាប់ខ្លួន ព្រោះថា រូបគេ និងនារីរងគ្រោះធ្លាប់ស្រឡាញ់គ្នាជាគូសង្សារនឹងគ្នា ។ ប៉ុន្តែនារីរងគ្រោះបានឆ្លើយប្រាប់សមត្ថកិច្ចខ្លួននាង និងជនរងគ្រោះមិនមានរឿងអាស្រូវដូចដែលជនសង្ស័យបានឆ្លើយប្រាប់សមត្ថកិច្ចន៉ឡើយ។
លោកអធិការស្តីទី តាន់ គារិទ្ធ បានបន្តថា ទោះជាយ៉ាងដូច្នេះក៏ដោយចំពោះករណីរឿងនេះ សមត្ថកិច្ចនិងកសាងសំណុំរឿងបញ្ជូនមកកាន់ផែននគរបាលប្រឆាំងបទល្មើស នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៦កើត ខែចេត្រ ឆ្នាំ រកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨ ដើម្បីចាត់ការបន្ត ៕ ប៉ឹម ពិន