ព័ត៌មានទាន់ហេតុការណ៍៖

បែនរថយន្តធ្លាក់សង្កត់បុរសជាម្ចាស់ម្នាក់ស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ខេត្តកំពង់ធំ៖ នៅវេលាម៉ោង២០ ថ្ងៃពុធ ៥កើត ខែចេត្រ ឆ្នាំ រកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨ មានករណី មនុស្សស្លាប់ បានកើតឡើង លើកំណាត់ផ្លូវជាតិលេខ ០៦ A ស្ថិតក្នុងភូមិពោធិ៍ខាវ ឃុំត្បូងក្រពើ ស្រុកសន្ទុក ខេត្តកំពង់ធំ បណ្ដាលមកពីបែនរថយន្ដបុកស័រធ្លាក់សង្កត់ម្ចាស់ស្លាប់យ៉ាងអាណោចអាធ័ម ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ គៀន គាម ភេទប្រុស អាយុ ២៧ឆ្នាំរស់នៅ ភូមិព្រៃស្រងែ ឃុំបល្លង្ក័ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។

មូលហេតុ អ្នកបើកគោយន្តកែច្នៃ (បុកស័រ)លុះមកដល់ចំណុចខាងលើខូច ហើយក៏បែនឡើងដើម្បីជួសជុល ស្រាប់តែ ធ្លាក់ទ្រុងបែនសង្កត់លើ បណ្តាលឲ្យស្លាប់លុះព្រឹកឡើង ទើបមានអ្នកដឹង។

សាកសព ត្រូវកម្លាំងអធិការស្រុកធ្វើកំណត់ហេតុប្រគល់ជូនសាច់ញាតិជនរងគ្រោះយកទៅធ្វើបុណ្យ តាមប្រពៃណី ៕ ប៊ុន រិទ្ធី


ចែករំលែក៖