ព័ត៌មានទាន់ហេតុការណ៍៖

អគ្គិភ័យឆាបឆេះផ្ទះដំឡើងរ៉ឺម៉កអស់ចំនួន៣បន្ទប់សំណាងល្អសមត្ថកិច្ចជួយពន្លត់ទាន់

ចែករំលែក៖

ខេត្តសៀមរាប ៖ សមត្ថកិច្ចបានឲ្យ ដឹងថា អគ្គិភ័យបានឆាបឆេះផ្ទះដំឡើងរ៉ឺម៉កអស់ចំនួន៣បន្ទប់ ដែលមានទំហំ ១៥ម៉ែត្រ គុណ៥ម៉ែត្រ ជញ្ជាំងថ្ម ប្រក់ស័ង្កសី និង ពិតានកុងផ្លាកេ។ ករណីនេះមិនមានរាលដាលទៅផ្ទះអ្នកដទៃឬក៏រងរបួសមនុស្សនោះទេ ។

ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃ ទី២១ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង២០ និង៣០នាទី និងរលត់នៅម៉ោង២០ និង៤៥នាទី ថ្ងៃខែឆ្នាំដដែល ស្ថិតនៅ ក្រុមទី២ភូមិធ្លូកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ។

លោកវរសេនីយ៍ឯក ភឹង សម្បត្តិ ស្នងការ រងទទួលបន្ទុកការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះនៃស្នងការដ្ឋាន ខេត្តសៀមរាបបានឲ្យដឹងថា ម្ចាស់ឈ្មោះ លី ឈុមឆន ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរដំឡើងរ៉ឺម៉ក នៅកន្លែងកើតហេតុ​ខាងលើ ។

លោកបានបន្តថា មូលហេតុនៃអគ្គិភ័យ នេះដោយសារឆ្លងចរន្តអគ្គិសនីមិនបណ្តាលឲ្យមនុស្សស្លាប់និងរបួសទេ ។ លោក​បានបន្ថែមថា អគ្គិភ័យនេះបណ្តាលឲ្យ​ខូចខាត បន្ទប់ដាក់សម្ភារ១៥ម៉ែត្រគុណ៥ម៉ែត្រ មានចំនួន៣បន្ទប់ ជញ្ជាំងថ្ម ប្រក់​ស័ង្កសី និងពិតានកុងផ្លាកេ។លោកបាន​បញ្ជាក់ថាករណីនេះប្រើប្រាស់រថយន្តពន្លត់ អគ្គិភ័យចេញជួយអន្តរាគមន៍ចំនួន៤គ្រឿង ប្រើប្រាស់ទឹកអស់១រថយន្ត ៕ ហេង នរិន្ទ្រ


ចែករំលែក៖