ព័ត៌មានទាន់ហេតុការណ៍៖

សាលមហោស្រព NABA បើកឲ្យសាធារណជនចូលទស្សនាការសម្តែងដ៏អស្ចារ្យរបស់ខ្លួនឥតគិតថ្លៃ!

ចែករំលែក៖

ភ្នំពេញ៖ ថ្ងៃទី ២២ មីនា ២០១៨ ៖ ណាហ្គាវើលដ៍ ចូលរួមប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរជាមួយប្រជាជនកម្ពុជាទាំងអស់ និងបើកឲ្យសាធារណជនចូលទស្សនាការសម្តែងដ៏អស្ចារ្យក្នុងសាលមហោស្រពថ្មីស្រឡាង NABA នៅណាហ្គាទី ២ ជាមហោស្រពដែលមានបច្ចេកវិទ្យាវីដេអូ 3D mapping ដំបូងបង្អស់ក្នុងប្រទេសកម្ពុជា! មិនត្រឹមតែប៉ុណ្ណោះក៏មានការបញ្ចុះតម្លៃដ៏ច្រើនសន្ធឹកសន្ធាប់ផងដែរក្នុងឱកាសដ៏ពិសេសនេះចាប់ពីឥឡូវនេះរហូតដល់ថ្ងៃទី ៣០ មេសា ។

ការសម្តែងផ្ទាល់ដ៏រស់រវើករយៈពេល ៤៥ នាទីអមដោយការចាក់បញ្ចាំងវីដេអូ 3D mapping ដ៏ប្លែកនេះ ត្រូវបានផលិត និងនាំមកជូនដោយណាហ្គាវើលដ៍ ។ លោកអ្នកអាចនាំក្រុមគ្រួសារ មិត្តភ័ក្តិព្រមទាំងកូនតូចៗមកទស្សនាការសម្តែងនេះដែលមានជារៀងរាល់រាត្រី (លើកលែងថ្ងៃអង្គារ) ចាប់ពីម៉ោង ៧ យប់ ។ ណាហ្គាវើលដ៍ ផ្តល់ជូនកៅអីសម្រាប់ ១.០០០ នាក់ ៖ មកមុន បានមុន ។ ក្លាយជាទស្សនិកជនដំបូងមកទស្សនានៅសាលមហោស្រពបច្ចេកវិទ្យា 3D mapping ដំបូងបង្អស់ក្នុងប្រទេសកម្ពុជានៅណាហ្គាទី ២! ដើម្បីធ្វើឲ្យឱកាសនេះកាន់តែមិនអាចបំភ្លេចបាន លោកអ្នកអាចនាំក្រុមគ្រួសារ មិត្តភ័ក្តិ និងកូនតូចៗរបស់អ្នកមកពិសាប៊ុហ្វេកំពូលរសជាតិពេលល្ងាចនៅភោជនីយដ្ឋាន 2Pangea មុនការសម្តែងចាប់ផ្តើម ហើយអ្នកអាចកម្ម៉ង់បង្កងធំបន្ថែមសម្រាប់រីករាយពិសាជាក្រុមក៏បាន!

ក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ លោកអ្នកអាចរីករាយទស្សនាការសម្តែងសិល្បៈវប្បធម៌ខ្មែរ និងការបញ្ចុះតម្លៃដ៏ច្រើននៅណាហ្គាវើលដ៍ ។ ការសម្តែងសិល្បៈប្រពៃណីជាតិ រួមមានរបាំអប្សរា និងរបាំប្រជាប្រិយនាងទេពមច្ឆា ។ ការសម្តែង មាននៅម៉ោង ៤ រសៀលរៀងរាល់ថ្ងៃនៅឆាកជាន់ផ្ទាល់ដី ហើយលោកអ្នកអាចថតរូបទុកជាអនុស្សាវរីយ៍ជាមួយអ្នកសិល្បៈរបស់យើងនៅកៅអីមាសដែលមានទីតាំងនៅច្រកចូលខាងជើងបន្ទាប់ពីការសម្តែងថែមទៀតផង!

ចំណែកអ្នកដែលចង់ញ៉ាំម្ហូបពិសេស លោកអ្នកអាចជ្រើសរើសម្ហូបខ្មែរជាច្រើនមុខដែលមាននៅតាមភោជនីយដ្ឋានក្នុងណាហ្គាវើលដ៍ ។ ប៊ុហ្វេខ្មែររ៉ូយ៉ាល់ពេលល្ងាច មាននៅភោជនីយដ្ឋាន Pangea ដែលមានម្ហូបមកពីទូទាំង ២៥ ខេត្តក្រុងជាមួយគ្រឿងផ្សំលំដាប់កំពូល និងច្នៃដោយក្រុមចុងភៅឈ្នះពានរង្វាន់ ខណៈលោកអ្នកអាចទស្សនាការសម្តែងរបាំអប្សរាក្នុងពេលតែមួយ ។ មានបម្រើចាប់ពីម៉ោង ៥:៣០ ល្ងាចដល់ ៩:៣០ យប់រៀងរាល់ថ្ងៃ តម្លៃ ១៩,៩៩++ ដុល្លារសម្រាប់ម្នាក់ និងមានការបញ្ចុះតម្លៃពិសេសម្រាប់ការពិសាជាក្រុមដែលមាន ៥ នាក់ ឬលើសពីនេះ ។ ក្នុងពេលដំណាលគ្នានេះ យើងមានម្ហូបខ្មែរ និងបង្អែម តម្លៃចាប់ពី ៤ ដុល្លារនៅភោជនីយដ្ឋាន Indochine វិមានស៊ីធីវ៉ក និង Golden Bowl ។

មណ្ឌលស្ប៉ាឈ្នះពានរង្វាន់របស់ណាហ្គាវើលដ៍ មានផ្តល់សេវាកម្មស្ប៉ាសិរីសួស្តីខ្មែររយៈពេល ១២០ នាទី ដែលរួមមាន ការម៉ាស្សា និងស្ប៉ាតាមក្បួនបុរាណខ្មែរ ការខាត់ដងខ្លួនដោយប្រើខ្ញី និងថ្នាំបុរាណ ការម៉ាស្សា និងត្រាំបាតជើង ជាដើម ។

ការផ្តល់ជូនពិសេសមួយទៀត គឺលោកអ្នកអាចឈ្នះរង្វាន់ជាច្រើនពីកងបង្វិលមហាសំណាងដែលមានជារៀងរាល់ថ្ងៃចន្ទ អង្គារ និងពុធ នៅឆាកជាន់ផ្ទាល់ដីណាហ្គាវើលដ៍ រួមមាន ការស្នាក់នៅសណ្ឋាគារឥតគិតថ្លៃ ក្រេឌីតសម្រាប់ប្រើប្រាស់ក្នុងសណ្ឋាគារ ទំនិញបញ្ចុះតម្លៃ បណ្ណបញ្ចុះតម្លៃអាហារ និងភេសជ្ជៈ និងរង្វាន់ជាច្រើនទៀត ។

ដើម្បីទទួលការបង្វិល អតិថិជនត្រូវចំណាយ ១៥ ដុល្លារក្នុងវិក្កយបត្រមួយនៅភោជនីយដ្ឋានណាមួយនៅណាហ្គាវើលដ៍ ស្នាក់នៅ ទិញកញ្ចប់សេវាកម្មស្ប៉ា ឬចុះឈ្មោះជាសមាជិកហ្គោលដិនអេចថ្មី! ណាហ្គាវើលដ៍ សូមជូនពរឲ្យពុកម៉ែបងប្អូនទាំងអស់ជួបសំណាងល្អគ្រប់ពេល ។

ជាមួយការពង្រីកបន្ថែមថ្មីចុងក្រោយ ណាហ្គាវើលដ៍ មានបន្ទប់ប្រភេទស្វីត និងដឺលុច្សជាង ១.៦៥៨ បន្ទប់ ភោជនីយដ្ឋាន បានីយដ្ឋាន និងក្លឹប ២៧ កន្លែង មណ្ឌលស្ប៉ាប្រណីតពីរ សាលមហោស្រព NABA ដែលមាន ២.០០០ កៅអីនៅណាហ្គាទី ២ ហាងលក់ទំនិញរួចពន្ធប្រតិបត្តិការដោយក្រុមហ៊ុន China Duty Free Group ដែលជាផ្សារទំនើបក្រោមដីទីមួយក្នុងប្រទេសកម្ពុជាដែលមានលក់ទំនិញម៉ាកអន្តរជាតិល្បីៗ សេវាកម្សាន្តសម្បូរបែប និងសាលប្រជុំដែលបំពាក់ដោយបរិក្ខារទំនើបៗ ៕ស តារា

ទស្សនាការសម្តែងសិល្បៈវប្បធម៌ខ្មែរ និងពិសាប៊ុហ្វេខ្មែររ៉ូយ៉ាល់ក្នុងពេលតែមួយ

NABA នៅណាហ្គាទី ២ ៖ សាលមហោស្រពដែលមានបច្ចេកវិទ្យាវីដេអូ 3D mapping ដំបូងបង្អស់ក្នុងប្រទេសកម្ពុជា

អ្នកសម្តែងដ៏ប៉ិនប្រសប់ប្រចាំសាលមហោស្រព NABA

ណាហ្គាវើលដ៍ ប្រារព្ធបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងផ្តល់ជូនការបញ្ចុះតម្លៃម្ហូបខ្មែរសន្ធឹកសន្ធាប់


ចែករំលែក៖