ភ្នំពេញ ៖ សមត្ថកិច្ចត្រួតពិនិត្យជាតិស្រវឹង នៅខណ្ឌឫស្សីកែវកែវ រាជធានីភ្នំពេញ បានវាយខ្នោះ យោធាពាក់ផ្កាយ ៣ ប៉ម ម្នាក់ដែលអួតខ្លួនជាអ្នកលាងលុយខ្មៅយកទៅជួយកសាងប្រទេសត្រូវកម្លាំសមត្ថកិច្ច ខណ្ឌឫស្សីកែវកែវចាប់វាយខ្នោះ និងបង្ក្រាបជាក់ស្តែងករណីកាន់កាប់អាវុធខុសច្បាប់ (អាវុធជ័រប្រើហ្គាស) និងប្រាក់ដុល្លារខ្មៅមួយចំនួន នៅថ្ងៃសុក្រ ៧កើត ខែចេត្រ ឆ្នាំ រកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨ ចំណុចផ្លូវជាតិលេខ៥ ក្រុមទី៤ ភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវកែវ រាជធានីភ្នំពេញ។
សមត្ថកិច្ចឃាត់ខ្លួន ឈ្មោះឡូត ហេង ហៅអាម៉េង ភេទប្រុសអាយុ២៩ឆ្នាំមានទីលំនៅផ្ទះជួល សង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ មុខរបរយោធា (ម្ចាស់អាវុធនិងលុយខ្មៅ)
និងឈ្មោះសន ប៊ុនថេង ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅផ្ទះជួលភូមិឃ្លាំង សង្កាត់ឫស្សីកែវកែវ មុខរបរយោធា (ជាអ្នកកាន់អាវុធ)។
សម្ភារដកហូតរួមមាន ៖ អាវុធខ្លីជ័រប្រើហ្គាសមួយដើម , ប្រាក់ដុល្លាខ្មៅចំនួន១៥សន្លឹក, ប្រាក់ដុល្លារចំនួន១០៨០ដុល្លារ, ប្រាក់រៀលចំនួន២៥០០០រៀល, ម៉ូតូមួយគ្រឿងម៉ាកSZពណ៌សរ-ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1: BW 8627 និង អត្តសញ្ញាណប័ណ្ណយោធា២សន្លឹក ។
បច្ចុប្បន្ន សមត្ថកិច្ចស្រាវជ្រាវបន្ថែមដើម្បីកសាងសំណុំរឿងធ្វើតាមនិតិវិធីច្បាប់ ៕ ស សម