ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត២គ្រឿងបុកគ្នារបួស២នាក់

ចែករំលែក៖

ខេត្តព្រះសីហនុ៖ នាព្រឹកថ្ងៃសុក្រ ៧កើត ខែចេត្រ ឆ្នាំ រកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង៨កន្លះនៅចន្លោះគីឡូម៉ែត្រលេខ១១០ .១១១ ក្នុងភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា រវាងរថយន្ត២គ្រឿងទិសដៅស្របគ្នាពីកំពង់សោមទៅភ្នំពេញបានបុកគ្នាបណ្តាលឲ្យរបួសមនុស្ស២នាក់ ។

តាមរបាយការណ៍ពីសមត្ថកិច្ចបញ្ជាក់ថា រថយន្តម៉ាកស្តារិច ពណ៌ស លេខ2A 6639ភ្នុំពេញ បើកបរដោយឈ្មោះយិត ខ្មៅ ភេទប្រុស អាយុ២៤ឆ្នាំ ទីលំនៅភូមិសំរោង ឃុំលាវ ស្រុកកំពង់ត្រាច ខេត្តកំពត បានបុកពីក្រោយរថយន្តម៉ាកត្រូពិច ពណ៌ស លេខ2A 1911ភ្នុំពេញបើកបរដោយឈ្មោះ ជ្រូកភេទប្រុស អាយុ១៩ឆ្នាំ ទីលំនៅភូមិចាំស្រី ឃុំកំពង់សីលា ស្រុកកំពង់សីលា បណ្តាលអោយរងរបួសអ្នករួមដំណើរ២នាក់ ។ ជនរងគ្រោះទី១ ឈ្មោះយឹម សុភាពភេទ ស្រីអាយុ ៣៨ឆ្នាំ ត្រូវរបួសត្រង់ក្បាល និងថ្ងាស ចំណែកជនរងគ្រោះទី២ ឈ្មោះឈឹម ម៉ាន់ភេទប្រុស អាយុ ៥១ឆ្នាំត្រូវរបួសបែកមុខ ត្រង់រង្វង់ត្រចៀកខាងឆ្វេង អ្នកទាំងពីរ មានទីលំនៅភូមិស្ទឹងសំរោង ឃុំអូបាក់រទេះស្រុកកំពង់សីលា ។

បច្ចុប្បន្នជនរងគ្រោះបញ្ជួនទៅមន្ទីពេទ្យភ្នុំពេញ ចំពោះរថយន្តទាំងពីរ នគរបាល ឃាត់ទុកដើម្បីបន្តនីតិវិធីដោះស្រាយ ៕ ឆ្លាម សមុទ្រ


ចែករំលែក៖