ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់បែកថ្នាំយកកាំបិតអារកខ្លួនឯង

ចែករំលែក៖

ខេត្តព្រះសីហនុ៖ លោកឧត្តមសេនីយ៍ទោជួន ណារិន្ទស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុអោយដឹងថា មានករណីអារកខ្លួនឯង នៅថ្ងៃចន្ទ ១០កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង១៧និង០៥នាទី នៅភូមិរាម ឃុំរាម ស្រុកព្រៃនប់ ។

អ្នកដែលអារកខ្លួនឯងនេះឈ្មោះ នោង ភារុណ ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅភូមិរាមឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានយកកាំបិត អារកខ្លួនឯង នៅលើផ្ទះឈ្មោះ ទាវ កាក់ ភេទប្រុស អាយុ៤១ឆ្នាំ ត្រូវជាពូបង្កើតរបស់ខ្លួន។

មូលហេតុ បែកថ្នាំ ហើយមានសតិមិប្រក្រតី ដើរអនាថារយៈពេល៤-៥ឆ្នាំមកហើយ ។ នៅថ្ងៃកើតហេតុនេះសាច់ញាតិក៏អត់ដឹងថាមានមូលហេតុអ្វីដែរ ព្រោះជាទូទៅជនរងគ្រោះតែងតែដើរ ឬចូលដេក តាមតែចិត្ដ ។

បច្ចុប្បន្នបុរសរូបនេះកំពុងសង្គ្រោះបន្ទាន់ នៅមណ្ឌលសុខភាពឃុំរាម ៕ ឆ្លាម សមុទ្រ


ចែករំលែក៖