ខេត្តកំពង់ស្ពឺ ៖ យុវតីដែលបាត់ខ្លួន ដោយគ្មានដំណឹងនេះត្រូវបានគេស្គាល់ឈ្មោះ ពៅ ប៊ុនឡា អាយុ២០ឆ្នាំ រស់នៅជា មួយឪពុកម្តាយក្នុងភូមិតាំងរបង ឃុំខ្ទុំក្រាំង ស្រុក សំរោងទង ខេត្តកំពង់ស្ពឺ ។
ការបាត់ខ្លួនកូនស្រីចេញពីផ្ទះគ្មានដំណឹងសូន្យឈឹងនេះធ្វើឲ្យឱពុកម្តាយមានការបារម្ភយ៉ាងខ្លាំងពីសុខទុក្ខរបស់នាងមិនដឹងថា នាងបានសុខ ឬទុក្ខនោះទេ ពិសេស នោះគឺជិតដល់ថ្ងៃចូលរោងការទៅហើយ ឪពុកម្តាយបងប្អូនខំប្រឹងស្វែងរកគ្រប់ច្រកល្ហកតែរកមិនឃើញឡើយ។ នាងបានបាត់ ដំណឹងចាប់តាំងពីថ្ងៃទី២០ ខែមីនា ឆ្នាំ ២០១៨ដែលនៅខ្វះតែ២០ថ្ងៃទៀតត្រូវ ចូលរោងការ ។
សាច់ញាតិនារីបាត់ខ្លួនបានលើកឡើងថា ប្រហែលជាមានជនអាក្រក់ខិលខូចអូសទាញក្នុងផ្លូវមិនល្អណាមួយហើយទើប ល្បួងយកទៅ។ សាច់ញាតិរបស់នារីបាត់ខ្លួនបានសំណូមពរដល់សមត្ថកិច្ចឬបងប្អូនញាតិមិត្តណាបានឃើញ និងឮដំណឹងសូមមេត្តាជួយផ្តល់ដំណឹងដល់សាច់ញាតិនិងក្រុមគ្រួសារផង ព្រោះឪពុកម្តាយកំពុង មានទុក្ខជាខ្លាំង។ ឪពុកក៏ធ្លាក់ខ្លួនឈឺព្រោះបារម្ភពីសុវត្ថិភាពរបស់កូនមិនដឹងថា តើកូន ជួបបញ្ហាអ្វីខ្លះពេលធ្វើដំណើរ។ ម្យ៉ាងនាង ជិតដល់ថ្ងៃចូលរោងការផងបើរកនាងមិនឃើញឪពុកម្តាយត្រូវរ៉ាប់រងសងថ្លៃបណ្ណាការដល់ខាងកូនកំលោះទៀតផង ។
ឪពុករបស់នាងបាននិយាយថា ទោះ ខុសត្រូវយ៉ាងណាក៏ដោយក៏មិនប្រកាន់ទោសទេសូមឲ្យតែកូនវិលមកផ្ទះវិញដោយសុខសប្បាយឪពុកម្តាយត្រេកអរណាស់ទៅហើយ ៕ ហេង នរិន្ទ្រ