ភ្នំពេញ៖ កម្លាំងនគរបាលព្រហ្មទណ្ឌស្រុកជើងព្រៃ បានឃាត់ខ្លួនបុរសម្នាក់ដែលស្រវឹងខួប ក្រោយធ្វើសកម្មភាពប្រើហិង្សាទៅលើប្រពន្ធរបស់ខ្លួនដោយយកកាំបិតខ្វែវវាយបណ្ឌាលឲ្យបាក់ខ្មងជើងខាងឆ្វេង រងរបួសធ្ងន់ហើយត្រូវបានក្រុមគ្រួសារដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុក ។
មន្រ្តីនគរបាលទទួលផ្នែកព្រហ្មទណ្ឌ បានឲ្យដឹងថា ករណីហិង្សាខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៦ល្ងាចថ្ងៃអង្គារ ១១កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨ នៅភូមិខ្នា ឃុំស្តើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។
មន្រ្តីដដែរបន្តទៀតថា ករណីហិង្សាក្នុងគ្រួសារ បង្កឡើងដោយឈ្មោះ ឃិន សុខ ភេទប្រុស អាយុ៥៦ឆ្នាំ នៅភូមិខ្នារ(ជាប្តី)បានយកកាំបិតខ្វែវបក មកវាយប្រពន្ធឈ្មោះម.ន ភេទស្រី អាយុ៥២ឆ្នាំ បណ្តាលឲ្យបាក់ខ្មងជើងខាងឆ្វេង បញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យស្គន់ស្រុកជើងព្រៃ ។ ហើយមូលហេតុនេះគឺកើតឡើងដោយសារ ស្រវឹងស្រា និង ប្រចណ្ឌប្រពន្ធ ។
ក្រោយកើតហេតុ ជនសង្ស័យបានឃាត់ខ្លួនយកមកអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងតាមនិតិវីធីច្បាប់ ៕ សហការី